កន្លែងល្បែងហ្គេមបាញ់ត្រីដ៏ធំមួយ នៅខណ្ឌសែនសុខ កំពុងពង្វក់ក្មេងសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ!

(ភ្នំពេញ)៖ កន្លែងល្បែងហ្គេមបាញ់ត្រីដ៏ធំមួយ ដែលមានយីហោ“ចូស៊ីប្លូយ៉ាក្លូ”ត្រូវប្រជាពលរដ្ឋរិៈគន់ថា បានពង្វក់ក្មេងសិស្សសាលា ឱ្យភ្លេចការរៀនសូត្រ និងសង្ស័យបង្កប់អំពើគ្រឿងញៀនទៀតផង!។

ទីតាំងហ្គេមបាញ់ត្រីនោះ ស្ថិតនៅក្បែរស្តុបណតប្រីជ ក្បែរស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ កំពុងដំណើរការយ៉ាងគគ្រឹកគ្រេងរាល់ថ្ងៃតែម្ដង!។

ក្នុងនោះក្មេងចាស់ប្រុសស្រី និងមានទាំងជនបរទសផង បានចូលលេង ដែលសមត្ថកិច្ចខណ្ឌ នៅជិតទីនោះហាក់មិនបានចាប់អារម្មណ៍ឡើយ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ទូហ្គេមបាញ់ត្រីយីហោ“ចូស៊ីប្លូយ៉ាក្លូ”នេះកំពុងបង្កបញ្ហាយ៉ាងខ្លាំងដល់ពលរដ្ឋ យុវជនយុវនារី ពិសេសសិស្សសាលា ។
ដែលខ្លះភ្លេចការរៀនសូត្រ និងភាពអនាធិបតេយ្យស្រែកឡូឡា ហើយសង្ស័យបង្កប់ការប្រើប្រាស់គ្រឿងញៀនទៀតផង។

ចំពោះករណីនេះគេមិនដឹងថាលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ មានចេតនាមិនបង្ក្រាប ទីតាំងល្បែងស៊ីសងហ្គេមអនឡាញបាញ់ត្រី នេះឬយ៉ាងណានោះទេ?។

ប្រភពដដែលបានបន្តថា ទីតាំងហ្គេមនេះបានដំណើរការជាចំហ ដោយមិនកោតខ្លាចអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចឡើយ។
បើកម្លាំងអាជ្ញាធរមិនអាចបង្ក្រាបបានទេនោះ គឺមានតែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលអាចចាត់ការ ទីតាំងទូហ្គេមបាញ់ត្រីយីហោ“ចូស៊ីប្លូយ៉ាក្លូ”នេះបាន!។

ចំពោះករណីខាងលើ«ដើមរាំង»មិនអាចសុំការបំភ្លឺពី លោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បាននៅឡើយទេ សារព័ត៌មានយើងរង់ចាំ ការបញ្ជាក់ពិស្តារពីមន្ត្រីអាជ្ញាធរ ដើម្បីផ្សាយបន្តនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version