(ភ្នំពេញ)៖ បុរសម្នាក់ដែលមានបញ្ហា និង(ប្រពន្ធ) អស់ជាច្រើនថ្ងៃ បែកគំនិត យកក្រវិលកំប៉ុងភេសជ្ជៈ ឆូតក្បាលខ្លួនឯងចេញឈាម ហើយប្រឌិតបំប៉ោងបំពុលសង្គមថា ចោរវាយប្លន់យកម៉ូតូនិងទូរស័ព្ទ។
ក្នុងគោលបំណងចង់ឱ្យប្រពន្ធ យល់ចិត្តនិយាយរកវិញ ជាហេតុធ្វើឱ្សសមត្ថកិច្ច វិលក្បុងអស់មួយយប់ មិនបានដេកពួន ត្រូវបញ្ជូនទៅតុលាការ។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៩យប់ថ្ងៃទី១០ ខែមករា នៅជិតរដ្ឋាករទឹកស្វយ័តភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសបង្កឈ្មោះ លី រ៉ូហ្សា បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មនថា ខ្លួនកំពុងឌុបកូនស្រីអាយុ១ខួបកន្លះ ដើរលេង។ ស្រាប់តែមានក្រុមចោរ មកស្ទាក់វាយពីក្រោយរួចប្លន់យកម៉ូតូម៉ាក PCX ផ្លាកលេខ ភ្នំពេញ1JW-4567 និងទូរស័ព្ទទៅបាត់។
ក្រោយពីមានការអះអាងពីឈ្មោះ លី រ៉ូហ្សា សមត្ថកិច្ចបានស្រាវជ្រាវ ពេញមួយយប់។ លុះព្រឹកឡើងសមត្ថកិច្ច ក៏បានកោះហៅ បុរសរូបនោះមកសាកសួរ នារសៀលថ្ងៃទី១១ មករា ឆ្នាំ២០២៤។
ទីបំផុតបុរសឈ្មោះ លី រ៉ូហ្សា អាយុ៣២ឆ្នាំ ដែលប្រឌិតរឿងចោរប្លន់ម៉ូតូ នៅជិតរដ្ឋាករទឹកស្វយ័តភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែមករានោះ ។
បានសារភាពពីមូលហេតុថា រូបគាត់មានវិបត្តិក្នុងគ្រួសារ។
ដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើខ្លួន ទើបប្រឌិតរឿងនេះឡើង ដើម្បីឱ្យគ្រួសារ មានការបារម្ភមកលើខ្លួន នឹងយកចិត្តទុកដាក់លើខ្លួនវិញ ។
តាមចម្លើយសារភាពបានបញ្ជាក់ថា រីឯរបួសរយះក្បាលនោះ ខ្លួនបានយកក្រវិលកំប៉ុងភេសជ្ជៈមកឆូត.ករបស់ខ្លួនរួចក៏បានខ្ចីទូរស័ព្ទ សន្តិសុខតេប្រាប់បងថ្លៃថា មានជនសង្ស័យប្លន់យកម៉ូតូ និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍នៅទីតាំងកើតហេតុភ្លាមៗ។
ពាក់ព័ន្ធបញ្ហាខាងលើលោក សំ វិឆិ្ឆការ អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានឱ្យអ្នកសារព័ត៌មានដឹងថា ឈ្មោះលី រ៉ូហ្សាអាយុ៣២ឆ្នាំ បានសារភាពហើយថា ករណីវាយប្លន់នោះជាការប្រឌិតរបស់ខ្លួនតែប៉ុណ្ណោះ ដើម្បីឱ្យគ្រួសារមានការបារម្ភនិងយកចិត្តទុកដាក់មកលើខ្លួនវិញ ។
អ្នកនាំពាក្យបានបន្តថា តាមរយៈការពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់មួយយប់ និងពិនិត្យតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មុនពេលមានហេតុការណ៍កើតឡើង បុរសរួបនេះបានយកម៉ូតូទៅបញ្ចាំនៅ សណ្ឋាគារមួយក្នុងខណ្ឌពេញ ហើយជិៈផាស្អេប។
មកដល់ទីតាំងខាងលើ រួចយកក្រវិលកំប៉ុងភេសជ្ជៈមកឆូតក្បាលឱ្យចេញឈាម ហើយខលប្រាប់សាច់ថ្លៃថាខ្លួនគេត្រូវចោរវាយប្លន់ម៉ូតូ។
ក្រោយមកសាច់ថ្លៃមកក៏បានហៅ អ្នកព័ត៌មាន មកថតផ្សាយ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
អ្នកនាំពាក្យបានបន្តថា ករណីនេះសមត្ថកិច្ចមិនលើកលែងឡើយ ព្រោះនេះជាការបំភ្លើសព័ត៌មានបំពុលសង្គម ធ្វើឱ្យមហាជន យល់ច្រឡំប៉ះពាល់ដល់សន្តិសុខសង្គម។
ដូច្នេះសមត្ថកិច្ចបាន កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕