Update៖ រុស្ស៊ីបាញ់មីស៊ីល ចំសណ្ឋាគារ​១កន្លែង បណ្ដាលឱ្យរបួសជនស៊ីវិលអ៊ុយក្រែន១១នាក់!

អភិបាលក្រុងKharkiv បាន​និយាយថា មី​ស៊ី​ល ២គ្រាប់​របស់​រុស្ស៊ី បាន​វាយប្រហារ​ទៅលើ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង Kharkov ដែលជា​ទីក្រុង​ធំ​ទី២ របស់​អ៊ុយ​ក្រែ​ន បណ្តាល​ឲ្យ​មនុស្ស ១១នាក់​រងរបួស។​

រូបថត​ពី​សេវា​សង្គ្រោះបន្ទាន់​រដ្ឋ​រប​ស់អ៊ុយ​ក្រែ​ន បានបង្ហាញ​ឱ្យឃើញ សណ្ឋាគារ​រង​ការខូចខាត​យ៉ាងដំណំ និង​អ្នក​ពន្លត់អគ្គីភ័យ​នៅ​កន្លែងកើតហេតុ​។​

អភិបាល លោក Oleh Synehubov បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​រងរ​បួ​ក៏​ស​រួមមាន​អ្នកកាសែត​ទួរគី​ផងដែរ ខណ​ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោង​ប្រហែល ២២ និង៣០នាទី​យប់ ម៉ោង​ក្នុងស្រុក​។

គួរ​បញ្ជាក់ថា រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​ផ្លូវអាកាស លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ។
ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ ដោយ​មន្ត្រី​ក្រុង​គៀវ និយាយថា ជន​ស៊ីវិល​រាប់សិប​នាក់​ស្លាប់ នៅក្នុង​ការវាយប្រហារ​ទាំ​ង​នោះ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version