អភិបាលក្រុងKharkiv បាននិយាយថា មីស៊ីល ២គ្រាប់របស់រុស្ស៊ី បានវាយប្រហារទៅលើសណ្ឋាគារមួយ ក្នុងទីក្រុង Kharkov ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស ១១នាក់រងរបួស។
រូបថតពីសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បានបង្ហាញឱ្យឃើញ សណ្ឋាគាររងការខូចខាតយ៉ាងដំណំ និងអ្នកពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ។
អភិបាល លោក Oleh Synehubov បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួក៏សរួមមានអ្នកកាសែតទួរគីផងដែរ ខណហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រហែល ២២ និង៣០នាទីយប់ ម៉ោងក្នុងស្រុក។
គួរបញ្ជាក់ថា រុស្ស៊ី បានបង្កើនការវាយប្រហារផ្លូវអាកាស លើទីក្រុងនានារបស់អ៊ុយក្រែន ។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយមន្ត្រីក្រុងគៀវ និយាយថា ជនស៊ីវិលរាប់សិបនាក់ស្លាប់ នៅក្នុងការវាយប្រហារទាំងនោះ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល៕