(ព្រៃវែង)៖ បន្ទាប់ពីមានការផ្សព្វផ្សាយចោទប្រកាន់ទៅលើលោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ថាបានប្រព្រឹត្តអំពើពុករលួយ.!។
ដោយយកលុយពីរថយន្តដឹកស្រូវ ដែលអាជីវករដឹក ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងយកលុយ ពីជនជាតិវៀតណាម ដែលឆ្លងដែន ចូលមកលេងល្បែងក្នុងកាស៊ីណូលើដីខ្មែរ ក្បែរព្រំដែន នោះមក…!។
-ឥឡូវនៅថ្ងៃទី២៩.០១.២០២៤ លោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានចេញមុខអះអាងថាៈ រូបលោក រួមនិងមន្ត្រីក្រោមឱវាទ ពុំបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់នោះទេ។
ដោយលោកថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាម ឮតគ្នាតែប៉ុណ្ណោះ!។
បើតាមលោកវសេនីយ៍ឯក ណាំ សុវណ្ណារ៉ាបច្ចុប្បន្ន លោកកំពុងបំពេញកាតព្វកិច្ច ដឹកនាំអង្គភាពនគរបាល នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
ដើម្បីបម្រើសេវាសាធារណៈ ដល់អ្នកដំណើរ រួមនិងអាជីវករ ដែលដឹកទំនិញ កសិផល ចេញចូលពីកម្ពុជា ទៅវៀតណាម និងពីវៀតណាមមកកម្ពុជា បានយ៉ាងល្អប្រសើផងដែរ។
ទាក់ទិនបញ្ហាខាងលើ កាលពីកន្លងទៅថ្មីៗ«ដើមរាំង»ក៏ដូចជាសារព័ត៌មានដទៃទៀត បានទទួលដំណឹង(អនាមិក)ថា ជនជាតិវៀតណាម។
ដែលចូលមកលេងល្បែង ក្នុងកាស៊ីណូ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្ថិតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង រួមនិងអាជីវករ ដែលដឹកស្រូវទៅលក់នៅប្រទេសវៀតណាម គឺមានការបង់លុយឱ្យ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។
រួចក៏ធ្វើការផ្សព្វផ្សាយ តាមប្រភព(អនាមិក)នោះតែម្ដងទៅ ស្របពេលដែល នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ពុំបានចូលរួមសហការ បកស្រាយបំភ្លីនោះឡើយ។
លុះក្រោយមក«ដេីមរាំង»បានចាត់បញ្ជូនភ្នាក់ងារ ចុះទៅសាកសួរយកព័ត៌មាន ពីអាជីវករនិងពលរដ្ឋ ដែលរកស៊ី នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
ដោយពលរដ្ឋទាំងនោះ បានបញ្ជាក់ថា កាសុីណូ ដែលនៅជិតច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានបិទដំណេីរការ ជាយូរមកហេីយ ដោយសារតែពុំមានភ្ញៀវចូលលេង។
ខណៈប៉ូលិសនៅច្រកទ្វារ បានដាក់កំលាំងចុះល្បាត និងឃ្លាំងមេីលជាប្រចាំតាមបន្ទាត់ព្រំដែន ដោយពុំអនុញ្ញាតិអោយជនជាតិវៀតណាម ឆ្លងដែនតាមទូក នៅតំបន់ប្រតិបត្តិការ របស់ពួកគាត់នោះទេ។
ម្យ៉ាងទៀតបូលិសទាំងនោះ ពុំបានជំរិតឫទារប្រាក់ ពីអាជីវករ និងអ្នកដំណេីឆ្លងកាត់ព្រំដែនអ្វីឡើយ ។
តែជាការលេីកទឹកចិត្ត ក៏មានម្ចាស់យានយន្ត និងអ្នកដំណេីរខ្លះ បានផ្តល់ប្រាក់អោយពួកគាត់ តាមទឹកចិត្តទោះតិចក្តីច្រេីនក្តី..!។
ពោលគឺ ពួកគាត់ទទួលយក ដោយសារ ឃេីញប៉ូលិសទាំងនោះ ជួយធ្វេីសណ្តាប់ធ្នាប់ និងបញ្ជៀសចរាចរណ៍ ។
ដោយពុំគិតពីការនឿយហត់ ទោះបីជា មេឃក្តៅ ដីហុយទ្រលោម យ៉ាងណាក៏ដោយ។
ក៏ពួកគាត់ជួយ សម្រួលដល់រថយន្តទាំងអស់ ឱ្យបានដឹកកសិផល ឆ្លងកាត់យកទៅលក់ បានទាន់ពេលវេលា៕