Blog
រាយខ្សែអ៊ីនធើណេត លើដំបូលផ្ទះ ចៃដន្យ លើកជណ្តើរប៉ះខ្សែកាប ឆក់រងរបួសធ្ងន់ធ្ងរ!
(កណ្តាល)៖ បុរសជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទម្នាក់ បានឡើងលើដំបូលផ្ទះ អតិថិជន ដើម្បីរាយខ្សែអ៊ីនធើណេត តែចៃដន្យ ពេលលើកជណ្តើរឡើងបញ្ឈរ ក៏បានប៉ះជាមួយខ្សែកាប អគ្គីសនី (ខ្សែស្រាត) បណ្តាលអោយឆក់ រងរបួសធ្ងន់រលាកពេញខ្លួន ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ(តាខ្មៅ)។
Update៖ អេស្ប៉ាញ ចុះកិច្ចព្រមព្រៀងជាមួយទួរគី ក្នុងការនាំចូលយន្តហោះចម្បាំងធុនស្រាល!
ប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយTürkiyeកាលពីថ្ងៃពុធ(ទី១៤ខែឧសភា) ដើម្បីនាំចូល HURJET ដែលជាយន្តហោះហ្វឹកហ្វឺននិងយន្តហោះវាយប្រហារ ធុនស្រាលដំបូងគេរបស់ប្រទេស ដែលផលិតដោយក្រុមហ៊ុនទួរគី Aerospace Industries Inc. (TAI) ។
Update៖ វិស័យទេសចរណ៍ របស់អ៊ីស្រាអែលរងការខាតបង់ចំនួន៣,៤ ពាន់លានដុល្លារចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា!
អ៊ីស្រាអែលបានរាយការណ៍ថាមានការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រាក់ចំណូលពីវិស័យទេសចរណ៍ជាមួយនឹងការខាតបង់ចំនួន 3.4 ពាន់លានដុល្លារចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមGaza ក្នុងខែតុលាឆ្នាំ 2023 ។ ប្រភពពីសារព័ត៌មានReuters។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៩២៨នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃាពុធ(ទី១៥ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,928នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ជនរងគ្រោះ១២៥នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោងចុងក្រោយធ្វើឱ្យចំនួនអ្នករបួសកើនឡើងដល់ 119,846នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥
Update៖ អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរ ជាមួយអង់គ្លេស បារាំង អាល្លឺម៉ង់ នៅទីក្រុងអ៊ីស្តង់ប៊ុល!
កាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ប្រទេសអ៊ីរ៉ង់ បានប្រកាសថា នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលហៅថា E3 នៅក្នុងទីក្រុង Istanbul ប្រទេស Türkiye នៅថ្ងៃទី 16 ខែឧសភាខាងមុខនេះ។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥១នាក់ទៀត!
ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែឧសភា)ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន51 នាក់នៅក្នុងការវាយប្រហារ នាពេលថ្មីៗនេះលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងនោះមានស្ត្រីនិងកុមារ។
Update៖ អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ!
កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។
Update៖ លោកហ្សេលេនស្គី ត្រៀមខ្លួនជា ស្រេចក្នុងការទៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីជួបជាមួយលោកពូទីន!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ(ទី១៣ខែឧសភា)ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីហោះហើរទៅកាន់ទីក្រុង Istanbul ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើចាំបាច់។
Update៖ អតីតប្រធានាធិបតី អ៊ុយរូហ្គាយ លោក Jose Mujica ទទួលមរណភាពក្នុងជន្មាយុ៨៩ឆ្នាំ!
អតីតប្រធានាធិបតីប្រទេសអ៊ុយរូហ្គាយ លោក Jose Pepe Mujica ដែលត្រូវបានគេស្គាល់ថាជាប្រធានាធិបតីដែលមានជីវភាពរស់នៅសាមញ្ញ និងការគ្រប់គ្រងប្រទេសរីកចម្រើនក្នុងសង្គម បានទទួលមរណភាពក្នុងអាយុ ៨៩ ឆ្នាំ។