Breaking៖ ព្យុះត្រូពិចLingling បង្កការព្រមានអំពីគ្រោះមហន្តរាយនៅភាគនិរតីនៃប្រទេសជប៉ុន!

ព្យុះត្រូពិច Lingling ធ្វើឲ្យភ្លៀងធ្លាក់យ៉ាងខ្លាំងនៅខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន ដោយបង្កជាទឹកជំនន់ និងការរអិលបាក់ដី។
ប្រភពពីសារព័ត៌មានReuters។

អាជ្ញាធរជំរុញឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នខ្ពស់ខណៈកម្រិតទឹកភ្លៀងបន្តកើនឡើងហើយហានិភ័យបន្ថែមទៀតត្រូវ បានគេរំពឹងទុក។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ខ្យល់ព្យុះត្រូពិចបានវាយលុកកាន់តែខ្លាំងទៅជាព្យុះត្រូពិចនៅព្រឹកថ្ងៃព្រហស្បតិ៍ លើផ្ទៃទឹក។ សារព័ត៌មាន NHK បានរាយការណ៍ថា បន្ទាប់មក Lingling បានបោកបក់ពាសពេញតំបន់ Kyushu ហើយបច្ចុប្បន្នកំពុងផ្លាស់ទីពីលើទឹកចេញពីខេត្ត Miyazaki កាលពីព្រឹកថ្ងៃសុក្រ។

ពពកភ្លៀងបន្តគ្របដណ្តប់ខេត្ត Kagoshima ដោយមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅ Miyazaki និងKochi ផងដែរ។
ព្យុះ Linglingត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅភាគឦសានក្នុងល្បឿនយឺត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version