Blog

Update៖ អ៊ីស្រាអែល ថាខ្លួនបានស្ទាក់ចាប់កាំជ្រួចមីស៊ីល២គ្រាប់ដែលបាញ់ចេញពី ប្រទសយេម៉ែន!

កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចពីរគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ខណៈដែលការកើនឡើងក្នុងតំបន់បានបន្តកើនឡើងជុំវិញការវាយលុកដែលកំពុងបន្តដោយអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានReuters។

Update៖ លោក ពូទីន បង្ហាញការគាំទ្រចំពោះលោកត្រាំ ទាក់ទងនឹងហ្គ្រីនលែន!

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា រុស្ស៊ីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងការដាក់បញ្ចូលទឹកដីហ្គ្រីនឡែន។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.២០៨នាក់ ខណៈសាកសពជាច្រើន ទៀតនៅក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៥បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,208នាក់។

ប៉ូលិស បង្រ្កាបគ្រឿងញៀន ចំនួន២ករណី នៅស្រុកភ្នំស្រួច ឃាត់ខ្លួនមនុស្ស៣នាក់!

(កំពង់ស្ពឺ)៖ កម្លាំងអធិការនគរបាល ស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែត្រយឹងបានចុះបង្រ្កាបគ្រឿងញៀនចំនួន ០២ករណី!។

Update៖ អាមេរិកវាយប្រហារតាមអាកាសលើក្រុមហ៊ូធីយ៉េមែន បណ្តាលឲ្យស្លាប់២នាក់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ក្រុមHouthiយេម៉ែន បានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើរដ្ឋធានី Sanaa ប្រទេសយេម៉ែន។

Update៖ អ្នកនាំពាក្យក្រុមហាម៉ាសបានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា) អ្នកនាំពាក្យក្រុម Hamas លោក Abdel-Latif al-Qanoua ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុង Jabalia ភាគខាងជើង Gaza Strip ។

Update៖ ជនស៊ីវិល៥នាក់បានស្លាប់ ខណៈដឹកចេញពីឡានក្រុង របស់ក្រុមសកម្មប្រយុទ្ធនៅប្រទេសប៉ាគីស្ថាន!

ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា យ៉ាងហោចណាស់អ្នកដំណើរ 5 នាក់ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានដឹកចេញពីឡានក្រុងដោយក្រុមសកម្មប្រយុទ្ធនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងបានកើនដល់២៦នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)ថា ចំនួនមនុស្សស្លាប់នៅក្នុងភ្លើងឆេះព្រៃដែលរាលដាលពាសពេញតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់26 នាក់ហើយ។

Update៖ កូរ៉េខាងជើង បញ្ជូនទ័ពចំនួន៣.០០០នាក់ទៀត ដើម្បីជួយធ្វើសង្គ្រាមរុស្ស៊ី!

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍(ទី២៧ ខែមីនា)បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ព ៣០០០នាក់ទៀតទៅកាន់រុស្ស៊ី រួមទាំងមីស៊ីល កាំភ្លើងធំនិងគ្រាប់រំសេវ ដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។

Update៖ អាមេរិក នឹងវាយតម្លៃលើរុស្ស៊ី ពាក់ព័ន្ធបទឈប់បាញ់នៅសមុទ្រខ្មៅ!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកគោលការណ៍បទឈប់បាញ់ជាមួយអ៊ុយក្រែន នៅសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរដោយសុវត្ថិភាព។ ប្រភពពីសារព័ត៌មាន Reuters។

Exit mobile version