Breaking៖ អ៊ីស្រាអែល ស្ទាក់ចាប់នាវាជំនួយ៨គ្រឿងនៅជិតតំបន់ហ្គាហ្សា!

នាវាសម្ព័ន្ធ Freedom Flotilla Coalition (FFC) និងក្រុម Thousands Madleens to Gaza (TMTG) បានប្រកាសនៅព្រឹកថ្ងៃពុធទី៨ខែតុលា ថានាវាជំនួយចំនួនប្រាំបីគ្រឿងរបស់ពួកគេ ត្រូវបានស្ទាក់ចាប់ដោយកងទ័ពជើងទឹកអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិជិតតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានRoyaNews។

តាមសេចក្តីថ្លែងការណ៍របស់អ្នករៀបចំ កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួន នាវិកដែលគ្មានអាវុធ រួមទាំងវេជ្ជបណ្ឌិត អ្នកកាសែត និងមន្ត្រីជាប់ឆ្នោត។ ពួកគេកំពុងដឹកជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃជាង ១១០,០០០ ដុល្លារអាមេរិក រួមមានថ្នាំពេទ្យ បំពង់ដង្ហើម និងអាហារូបត្ថម្ភសម្រាប់មន្ទីរពេទ្យនៅហ្គាហ្សា។
អ្នករៀបចំបាននិយាយថាទីតាំង និងស្ថានភាពរបស់ក្រុមនាវិកទាំងនោះ នៅមិនទាន់ដឹងឡើយ។

នាវាដែលត្រូវបានស្ទាក់ចាប់មានឈ្មោះ៖ Abd Elkarim Eid, Alaa Al-Najar, Anas Al-Sharif, Gaza Sunbird, Leïla Khaled, Milad, Soul of My Soul និង Um Saad។ ខណៈនេះ នាវា Conscience នៅតែបន្តធ្វើដំណើរទៅមុខ ទោះបីជាត្រូវបានឧទ្ធម្ភាគចក្រអ៊ីស្រាអែលវាយប្រហារនៅលើសមុទ្រក៏ដោយ។

ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពី Global Sumud Flotilla (GSF) និងសកម្មជនជាច្រើនត្រូវបានអាជ្ញាធរអ៊ីស្រាអែលរឹបអូស និងឃុំខ្លួន កាលពីសប្តាហ៍មុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version