យ៉ាងហោចណាស់ មនុស្ស១៧នាក់បានស្លាប់ និង៦០នាក់ទៀតរងរបួសកាលពីថ្ងៃពុធ។
Category: ពត៌មានអន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយម អ៊ីស្រាអែលនិយាយថា ខ្លួនលែងទុកចិត្តលើកងទ័ពទៀតហើយ!
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំ និយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃពុធថា គាត់លែងទុកចិត្តលើកងទ័ពទៀតហើយ បន្ទាប់ពីការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ ចំពោះការឆ្លើយតបទៅអ៊ីរ៉ង់!
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានអំពាវនាវឱ្យអ៊ីស្រាអែល ចៀសវាងការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់។ ហើយផ្តោតលើការទូត ក្នុងតំបន់ ដើម្បីដាក់ឱ្យនៅដាច់ពីគេបន្ថែមទៀតនូវរបបអ៊ីរ៉ង់។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ចេញពីពន្ធនាគារ មកឃុំខ្លួនក្នុងផ្ទះ ដោយសាររលកកម្ដៅ!
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ត្រូវបានផ្លាស់ពីពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះរបស់គាត់។ -ដែលនេះជាវិធានការសុខភាពដោយសាររលកកម្ដៅ។
បារាំងថ្កោលទោស ចំពោះអំពើហិង្សា របស់ជនភៀសខ្លួនជ្វីហ្វ មកលើជនជាតិប៉ាឡេស្ទីន!
ប្រទេសបារាំង កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះអំពើហិង្សា ដែលបង្កឡើងដោយជនជាតិជ្វីហ្វ..!។ ខណៈជនជាតិជ្វីហ្វ មកស្នាក់នៅដោយខុសច្បាប់ និងឈ្លោះជាមួយជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank ។
Update៖ ប្រមុខរតនាគារអាមេរិក គ្រោងនឹងដាក់ទណ្ឌកម្ម បន្ថែមទៀតលើអ៊ីរ៉ង់!
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោស្រី Janet Yellen បានព្រមានកាលពីថ្ងៃអង្គារថា៖ ទីភ្នាក់ងាររបស់លោកស្រី អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហាររបស់លើអ៊ីស្រាអែល។
Update៖ អាមេរិក កម្ទេចគោលដៅក្រុមហ៊ូទី ក្នុងសមុទ្រក្រហម នៃប្រទេសយេម៉ែន!
ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអង្គារថា៖ សហរដ្ឋអាមេរិក បានបំផ្លាញគោលដៅរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។
នាយករដ្ឋមន្ត្រីប៉ូឡូញ ចង់ចូលរួមក្នុងកម្មវិធី European Sky Shield Initiative!
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់ចូលរួមជាមួយ European Sky Shield Initiative (ESSI) ។ ដោយបដិសេធចំពោះសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតី Andrzej Duda ។
Update៖ ជនជាតិប៉ាឡេស្ទីនចំនួន៩.៥០០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល!
ក្រុមកិច្ចការអ្នកទោស បាននិយាយកាលពីថ្ងៃអង្គារថា អ្នកជាប់ឃុំប៉ាឡេស្ទីនជាង9,500 នាក់ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារអ៊ីស្រាអែល.!។
Update៖ អ៊ីស្រាអែលនឹងរួមគ្នាជាមួយអាល្លឺម៉ង់ ដើម្បីឆ្លើយតបចំពោះការ វាយប្រហាររបស់អ៊ីរ៉ង់!
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ដោយកំណត់គោលដៅទីតាំងយោធារបស់ខ្លួន.!។