Blog

Update៖ កូរ៉េខាងត្បូង អាមេរិកនឹងជប៉ុន ធ្វើសមយុទ្ធដែនអាកាសរួមគ្នា!

កាលពីថ្ងៃសុក្រ(ទី១០ខែកក្កដា) កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង។ ប្រភពពីសារព័ត៌មានAANews។ សមយុទ្ធនេះធ្វើឡើងនៅក្នុងដែនអាកាសអន្តរជាតិក្បែរកោះ Jeju របស់កូរ៉េខាងត្បូង ហើយមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកយ៉ាងហោចណាស់មួយគ្រឿង រួមជាមួយនឹងយន្តហោះចម្បាំង KF-16…

ឯកឧត្តម កើត រិទ្ធ ថាច្បាប់ដកសញ្ជាតិនឹងមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ!

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានបញ្ជាក់ទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះថា ច្បាប់ដកសញ្ជាតិនេះនឹងមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ ប៉ុន្ដែនឹងអនុវត្តចំពោះជនដែលក្បត់ជាតិ ឃុបឃិតជាមួយប្រទេសបំផ្លាញជាតិ និងប្រជាជនខ្មែរ។ ឯកឧត្តម កើត…

Update៖ អាល្លឺម៉ង់និងអូទ្រីស ស្នើឲ្យអ៊ីស្រាអែលបើកផ្លូវជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែកក្កដា) រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ និងអូទ្រីស បានជំរុញអ៊ីស្រាអែលអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា។ ហើយសង្ឃឹមថាកិច្ចចរចាបទឈប់បាញ់នឹងទទួលបានជោគជ័យអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅក្នុងតំបន់។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ លោកត្រាំ នឹងដាក់ពន្ធ៣៥% លើការនាំចូលទំនិញពីប្រទេសកាណាដា!

កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ កក្កដា) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាអាមេរិក នឹងដាក់ពន្ធ ៣៥% លើការនាំចូលពីប្រទេសកាណាដា នៅខែក្រោយនេះ ហើយគ្រោងនឹងបង្កើនពន្ធចំនួន ១៥% ឬ ២០%…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ជិតមជ្ឈមណ្ឌលសុខភាព ស្លាប់១៦នាក់!

នៅថ្ងៃព្រហស្បតិ៍(ទី១០ខែកក្កដា) អ៊ីស្រាអែល វាយប្រហារតាមអាកាសលើជនជាតិប៉ាឡេស្ទីន នៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងទីក្រុង Deir al-Balah ភាគកណ្តាលនៃតំបន់ហ្គាហ្សា ស្លាប់១៦នាក់និងជាច្រើននាក់ទៀតរបួស។ ប្រភពពីសារព័ត៌មាន Reuters។ ការវាយប្រហារនេះបានកើតឡើង ខណៈកិច្ចចរចាឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្តដោយគ្មានលទ្ធផលរំពឹងទុក។ អាជ្ញាសុខាភិបាលក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស…

គិតត្រឹមចុងខែមិថុនា ការកសាងផ្លូវក្រវាត់ព្រំដែននៅភូមិភាគឦសាន សម្រេចបានប្រមាណ៥៣,៣០%ហើយ!

(ភ្នំពេញ)៖ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ ការកសាងផ្លូវក្រវាត់ព្រំដែន ដោយ ប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ ផ្តោតលើការកសាងផ្លូវ ក្រវាត់ព្រំដែនជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៥៣,៣០% នៃ ផែនការរួមក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង៦១…

Update៖ អាមេរិក យកពន្ធ៥០% លើការនាំចូលទំនិញ ពីប្រទេសប្រេស៊ីល!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា អាមេរិក នឹងយកពន្ធ ៥០ភាគរយ លើការនាំចូលទំនិញទាំងអស់ពីប្រេស៉ីល ។ ខណៈការប្រកាសដាក់ពន្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula…

ចាប់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិខេត្តកំពតម្នាក់ ពីបទញុះញង់!

(ភ្នំពេញ)៖ លោក កែវ ហ៊ាង លេខាធិការក្រុមការងារបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិខេត្តកំពត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ពាក់ព័ន្ធបទ ញុះញង់បង្កឲ្យមានភាពវឹកវងធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងប្រមាថ។ ប្រភពពីសារព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧…

សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន VINCI និង ប្រធានក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន…