Update៖ ស្ត្រីនិងកុមារ ប៉ាឡេស្ទីន ជាង២៥.០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមហ្គាហ្សា!

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់តំណាងរាស្ត្រអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈថា អ៊ីស្រាអែល បានសម្លាប់ស្ត្រី និងកុមារប៉ាឡេស្ទីន លើស២៥.០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំមុន។

Update៖ ឥទ្ធិពលនៃសង្គ្រាម ទាហាន​អ៊ីស្រាអែល ៣.០០០នាក់ហើយ ដែលមានជំងឺផ្លូវចិត្ត!

ទាហានអ៊ីស្រាអែល ប្រហែល 3.000នាក់ បានទំនាក់ទំនងបន្ទាន់។ អំពីបញ្ហាផ្លូវចិត្ត ចាប់តាំងពីការផ្ទុះឡើង នៃសង្គ្រាម តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី 7 ខែតុលា។

អ្នកកាសែតអំពាវនាវ ដល់អ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីសុំចូលយកព័ត៌មាននៅហ្គាហ្សា!

អ្នកកាសែតជាង 50នាក់ បានផ្ញើលិខិតចំហរមួយ ដោយអំពាវនាវឱ្យអ៊ីស្រាអែលនិងអេហ្ស៊ីប អនុញ្ញាតឱ្យអ្នកកាសែត ចូលទៅកាន់ហ្គាហ្សាដោយឥតគិតថ្លៃ និងគ្មានការរំខានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ បរទេសទាំងអស់។

Update៖ សហភាព​អឺរ៉ុប ស្នើឱ្យ​យកប្រាក់និងទ្រព្យសម្បត្តិ ដែលរឹបអូសពីរុស្ស៊ី មកទិញអាវុធជួយដល់អ៊ុយ​ក្រែ​ន​!

ប្រធានគណៈកម្មការ អឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុប ។ គួរតែយកប្រាក់និងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានរឹបអូសកាលពីកន្លងមក ដើម្បីទិញសម្ភារៈ យោធាជួយដល់អ៊ុយក្រែន។

មេទ័ព​អ៊ីស្រាអែលថា ក្រុម Hezbollah ជាអ្នកចូលរួមជាមួយក្រុមហាម៉ាស ក្នុងការឈ្លានពានអ៊ីស្រាអែល!

អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi កាលពីថ្ងៃអង្គារ បានព្រមានថា ក្រុមហេសបូឡា «ត្រូវតែបង់ថ្លៃដ៏ធ្ងន់មួយ»។ សម្រាប់ការចូលរួមជាមួយ ក្រុមហាម៉ាស ដែលវាយលុកចូល អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅ។

Update៖ ក្រុមហាម៉ាស់កំពុងសិក្សាបទឈប់បាញ់ ដែលស្នើដោយអ៊ីស្រាអែល អាមេរិក កាតា និងអេហ្ស៊ីប!

ក្រុមហាម៉ាស់ កំពុងសិក្សាលើសំណើ(បទឈប់បាញ់)របស់ អ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប នៅទីក្រុងប៉ារីស និងការដោះដូរអ្នកទោស នៅហ្គាហ្សា..!។

Update៖ ខ្លាចផ្ទុះសង្គ្រាមធំអាល្លឺម៉ង់និងប៉ូឡូញ ប្រកាសមិនបញ្ជូនទ័ព ទៅជួយអ៊ុយក្រែននោះឡើយ!

ប្រទេសអឺរ៉ុបអាល្លឺម៉ង់ និងប៉ូឡូញកាលពីថ្ងៃអង្គារ បានអះអាងថាពួកគេនឹងមិនបញ្ជូនទាហាន ទៅជួយអ៊ុយក្រែននោះទេ ។ បន្ទាប់ពីមានរបាយការណ៍ថាប្រទេសលោកខាងលិច មួយចំនួនប្រហែលជាកំពុងពិចារណាធ្វើដូច្នេះ ខណៈដែលសង្រ្គាម ជាមួយរុស្ស៊ី ឈានចូលដល់ឆ្នាំទីបីហើយ។

Update៖ រុស្ស៊ីនិយាយថា បើណាតូបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន នឹងផ្ទុះសង្គ្រាមធំមិនខាន!

វិមានក្រឹមឡាំង បានព្រមានកាលពីថ្ងៃអង្គារថា ប្រសិនបើអង្គការណាតូបញ្ជូនកងទ័ពជើងគោក ទៅជួយអ៊ុយក្រែន នឹងនាំឱ្យមានជម្លោះកាន់តែធំជាមួយរុស្ស៊ី ។

Update៖ ហ្ស៊កដានី ប្រកាសផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនហ្គាហ្សា!

យោងតាមយោធា បានឲ្យដឹងថា ស្តេច Abdullah II នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃអង្គារ បានចូលរួមក្នុងការទម្លាក់ជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ទាហានអាមេរិក ដែលបានដុតខ្លួនឯង នៅមុខស្ថានទូតអ៊ីស្រាអែលនោះ បានស្លាប់ហើយ!

មន្ទីរបញ្ចកោណបានប្រកាស ឱ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ។ ដែលបានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ប្រចាំទីក្រុងវ៉ាស៊ីនតោន ។