Update៖ លោក បៃដិន អះអាងថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា គឺអាចទៅរួច!

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)ថា លោកជឿជាក់ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបគឺ “នៅតែអាចធ្វើទៅបាន”។

Update៖ រុស្ស៊ីបដិសេធ របាយការណ៍ ចរចាដោយប្រយោលជាមួយអ៊ុយក្រែន!

ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ(ទី១៨ខែសីហា)បានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស(Kursk) ធ្វើឱ្យមានកិច្ចពិភាក្សា ដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារ លើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ។

Update៖ កូនស្រីលោក ថាក់ស៊ីន ត្រូវព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យ តែងតាំងជានាយករដ្ឋមន្ត្រី!

ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គ្រាប់តែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃជាផ្លូវការ..!។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានមកដល់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ! 

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យ(ទី១៨ខែសីហា) ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់…!។

អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារ លើរថយន្តនៅទីក្រុង Jenin ស្លាប់ប៉ាឡេស្ទីន២នាក់!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន២នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍(ទី១៧ខែសីហា)នៅក្នុងការវាយប្រហារ។ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល លើរថយន្តនៅក្នុងទីក្រុង Jenin ភាគខាងជើងកាន់កាប់តំបន់ West Bank ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៩នាក់ទៀត!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​(ទី១៧ខែសីហា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៦៩នាក់ និងរបួស១៣៦នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.០៧៤នាក់និងរបួសប្រមាណជា ប្រហែល ៩២.៥៣៧នាក់ដោយជនរងគ្រោះភាគច្រើន…

Update៖ រុស្ស៊ីថា អ៊ុយក្រែន​ប្រើ​អាវុធ​លោក​ខាងលិច វាយបំផ្លាញ​ស្ពាន​នៅ Kursk!

រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ប្រើប្រាស់គ្រាប់រ៉ុក្កែត របស់លោកខាងលិច ផលិតនៅសហរដ្ឋអាមេរិក។ ដើម្បីវាយប្រហារ លើស្ពានយុទ្ធសាស្ត្រលើទន្លេ Seym ក្នុងតំបន់ Kursk ដោយបានសម្លាប់អ្នកស្ម័គ្រចិត្ត ដែលព្យាយាមជម្លៀសជនស៊ីវិល។

Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាស លើភាគខាងត្បូងលីបង់ ស្លាប់១០នាក់!

យ៉ាងហោចណាស់ ជនជាតិស៊ីរី១០នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស។ ក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើទីក្រុងភាគខាងត្បូងនៃប្រទេសលីបង់..!។

Update៖ គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់បានបាញ់ចេញពីលីបង់ ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃសៅរ៍(ទី១៧ខែសីហា)ថា គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ បានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅកាន់តំបន់ Safed ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល…!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤០.០៧៤នាក់ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​(ទី១៧ខែសីហា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.០៧៤នាក់ និងរបួសសរុប ប្រហែល ៩២.៥៣៧នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។