មេដឹកនាំក្រុមមួយ បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ក្រុមហាម៉ាស់ នឹងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា នាពេលខាងមុខ នឹងការផ្លាស់ប្តូរចំណាប់ខ្មាំង ប្រសិនបើខ្លួនទទួលបានការប្តេជ្ញាចិត្ត ច្បាស់លាស់ពីអ៊ីស្រាអែល ។
Category: ពត៌មានអន្តរជាតិ
Update៖ លោក ហ្សេលេនស្គី ថ្លែងថា អ៊ុយក្រែននឹងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់សមរភូមិជួរមុខ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ទីក្រុង Kyiv នឹងបញ្ជូនអាវុធបន្ថែមទៀតទៅឱ្យកងទ័ព នៅក្នុងតំបន់ Donetsk ភាគខាងកើត ជាសមរភូមិជួរមុខ…។
ទាហានអ៊ីស្រាអែល បាញ់សម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ នៅក្រុងហ្សេរុយសាឡឹមខាងកើត!
យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់កាលពីយប់ថ្ងៃអង្គារ(ទី១៣ ខែសីហា) ក្នុងក្រុង Anata ភាគខាងកើតនៃក្រុង ហ្សេរុយសាឡឹមខាងកើត។
Update៖ អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងប្រទេសលីបង់ ស្លាប់២នាក់!
ក្រសួងសុខាភិបាល បាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃពុធ(ទី១៤ ខែសីហា)។
Update៖ តំបន់ Belgorod ក្នុងប្រទេសរុស្ស៊ី ប្រកាសអាសន្ន ដោយសារ អ៊ុយក្រែនវាយលុក!
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បាននិយាយនៅលើបណ្តាញ Telegram នាថ្ងៃពុធ(ទី១៤ ខែសីហា)ថា តំបន់ Belgorod ត្រូវប្រកាសអាសន្ន។ ដោយសារតែស្ថានភាព កាន់តែរីកធំឡើង ខណៈអាជ្ញាធរកំពុងពិចារណា លើការរុញស្ថានភាពគ្រាអាសន្ន…
លោក សេដ្ឋា ថាវីស៊ីន ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងពីនាយករដ្ឋមន្ត្រី!
ភ្ញាក់ផ្អើលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ(ទី១៤ ខែសីហា) បានសម្រេចចេញសាលក្រម ដកតំណែងនាយករដ្ឋមន្ត្រីថៃ ពីលោក សេដ្ឋា ថាវីស៊ីន។
Update៖ បាតុកម្មហិង្សា នៅចក្រភពអង់គ្លេស ចាប់ខ្លួនសរុបជាង១.០០០នាក់!
ប៉ូលិសបាននិយាយ កាលពីថ្ងៃអង្គារ (១៣ ខែសីហា)ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ ។ ករណីកុបកម្មជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ការរើសអើងជាតិសាសន៍ ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍ជាដើម។
Update៖ អាមេរិក សម្រេចលក់គ្រឿងសព្វាវុធតម្លៃ២០.០០០លានដុល្លារ ដល់អ៊ីស្រាអែល!
រដ្ឋបាលលោក Biden បានអនុម័តសម្រេចលក់គ្រឿងសព្វាវុធ តម្លៃជាង២០ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា) ខណៈសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងក្ដៅគគុក..!។
អ្នកជំនាញថា ករណីឆេះរោងចក្រថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន មិនពាក់ព័ន្ធនិង រុស្ស៊ីនោះឡើយ!
ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃចន្ទ(ទី១២ខែសីហា)ថាករណីឆេះ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) របស់ប្រទេសអ៊ុយក្រែន គឺគ្មានយន្តហោះដ្រូន វាយប្រហារនោះឡើយ។
Update៖ រុស្ស៊ីនិយាយថា អ៊ុយក្រែន ព្យាយាមវាយរុលចូលក្នុងទឹកដីខ្លួន!
រុស្ស៊ី កាលពីថ្ងៃអង្គារ(ទី១៣ខែសីហា) បាននិយាយថា ការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន បាននិងបន្តនៅក្នុងតំបន់ Kursk។