Update៖ មានតែអាមេរិក១គត់ ដែលអាចហាមឃាត់ អ៊ីស្រាអែល កុំឱ្យវាយលុកលើទីក្រុងRafah!

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និយាយថា មានតែសហរដ្ឋអាមេរិកទេ។ ដែលអាចបញ្ឈប់អ៊ីស្រាអែល ពីការវាយលុកចូលទីក្រុងព្រំដែន Rafah ក្នុងតំបន់ Gaza ។

Update៖ រុស្ស៊ីវាយដណ្ដើមបាន ភូមិចំនួន១ នៅតំបន់Donetsk នៃប្រទេសអ៊ុយក្រែន! 

ប្រទេសរុស្ស៊ី កាលពី​ថ្ងៃអាទិត្យ​បាន​អះអាងថា កងកម្លាំង​របស់ខ្លួន បាន​កាន់កាប់​ភូមិ​មួយ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត​នៃប្រទេស​អ៊ុយក្រែន​។

Update៖ រុស្ស៊ីបាញ់មីសុីលស្រោចមកលើ វិស័យថាមពលរបស់អ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន​ លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីប្រើកាំជ្រួចវាយប្រហារ លើវិស័យថាមពលរបស់អ៊ុយក្រែន។

សីតុណ្ហភាពក្ដៅ នៅតំបន់ហ្គាហ្សា បណ្ដាលឱ្យកុមារ ចំនួន២នាក់ស្លាប់!

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់កុមារ ប៉ាឡេស្ទីនពីរនាក់ បានបាត់បង់ជីវិត ដោយសាររលកកំដៅ នៅតំបន់ហ្គាហ្សាស្ទ្រីប។

អង្គការសហប្រជាជាតិ ព្រួយបារម្ភ ពីភាពតានតឹងប្រដាប់អាវុធ នៅប្រទេសស៊ូដង់!

អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានលើកឡើងថា ទីក្រុង El Fasher រដ្ឋធានីនៃ North Darfur ក្នុងប្រទេសស៊ូដង់ គឺ “ឈានដល់កម្រិតទុរ្ភិក្សរួចទៅហើយ”។

Update៖ នៅថ្ងៃសៅរ៍នេះ អ៊ីស្រាអែល វាយប្រហារលើជំរុំភៀសខ្លួន ស្លាប់៨នាក់របួស៣០នាក់!

ទីភ្នាក់ងារសារព័ត៌មាន ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួនប្រាំបីនាក់ បានស្លាប់ និង30នាក់ផ្សេងទៀត បានរងរបួសនៅថ្ងៃសៅរ៍នេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា។

Update៖ អាជ្ញាធរហ្គាហ្សា ថ្លែងថារថយន្តជំនួយតិចបំផុត! ពុំច្រើនដូចការអះអាងរបស់អាមេរិកនិងអ៊ីស្រាអែលនោះឡើយ!

អាជ្ញាធរក្នុងតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃសុក្រថា ឡានជំនួយចំនួនពីរ ទៅបីគ្រឿងប៉ុណ្ណោះ ដែលបានចូលទៅដល់ ខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ។

Update៖ ប្រទេសបែលហ្សិក នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន!

នាយករដ្ឋមន្រ្តី របស់ប្រទេសបែលហ្សិក បាននិយាយកាលពីថ្ងៃសុក្រថា បែលហ្ស៊ិក នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន មុនបំណាច់ឆ្នាំ។

Update៖ អ៊ីស្រាអែល បង្ហាញ​កិច្ច​ព្រម​ព្រៀង​ថ្មីដល់​ក្រុម​ហាម៉ាស ក្នុងការ​ដោះ​ដូរ​អ្នក​ទោស!

អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបង្ហាញពីកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ការផ្លាស់ប្តូរអ្នកទោស ជាមួយក្រុមហាម៉ាស និងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ អ៊ីស្រាអែលបន្តវាយប្រហារលើទីក្រុង Rafah ធ្វើឱ្យមនុស្សរាប់លាននាក់ ត្រៀមជម្លៀស!

មន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ មកលើទីក្រុង Rafah ភាគខាងត្បូងក្នុងតំបន់ Gaza Strip បានសម្លាប់មនុស្ស៦នាក់ ខណៈមនុស្ស ២.៣លាននាក់ កំពុងស្វែងរកទីជម្រក។