ប្រសាសន៍សម្តេចធិបតី ក្នុងពេលបើកការដ្ឋានសាងសង់ អគារចំណតនិងរោងជាង នៅមន្ទីរពេទ្យកាល់ម៉ែត!

(ភ្នំពេញ)៖ នៅព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌល​កណ្តាល និងអគារមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៅមន្ទីរពេទ្យកាល់ម៉ែត!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​ បើក​ការដ្ឋាន​សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

អនុប្រធានធនាគារអភិវឌ្ឍអាស៊ីជឿជាក់ថា កម្ពុជានឹងសម្រេចបាននូវគោលដៅអព្យក្រឹតកាបូន នៅឆ្នាំ២០៥០!

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួប លោកជំទាវ Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី បានថ្លែងអំណរគុណចំពោះកម្ពុជា ។

សម្តេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព!

(ភ្នំពេញ)៖ កាលពីព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣…

សម្ដេចតេជោ អញ្ជើញចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ និងបន្តនិវត្តន៍មកកាន់កម្ពុជាវិញ!

ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់…

កម្ពុជា និងប្រទេសឡាវ រួមគ្នាកាត់បន្ថយការ បំពុលប្លាស្ទិក នៅដងទន្លេមេគង្គ!

ភ្នំពេញ)៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

កម្ពុជា.កូរ៉េ ចុះអនុស្សរណៈ គម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ និងក្រុមប្រឹក្សាវប្បធម៌ អាស៊ីកម្ពុជា!

(កូរ៉េ)៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសសម្ពោធ ចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ចំណតផែកុងតឺន័រ…

សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ!

(កូរ៉េ)៖ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង​ វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី អញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃជិត ៤០លានដុល្លារ!

(ភ្នំពេញ)៖ នៅព្រឹកទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី ដែលដើរតួនាទីសំខាន់…