យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់ រួមទាំងកុមារម្នាក់ផងដែរ នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់។
ក្រសួងបាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនប្រាំនាក់នៅក្នុងទីក្រុង Jenin កាលពីល្ងាចថ្ងៃសៅរ៍ និងដើមថ្ងៃអាទិត្យ ហើយបានសម្លាប់មនុស្សបីនាក់ផ្សេងទៀតនៅកន្លែងផ្សេងទៀតនៅ West Bank ។
ក្នុងនោះជនជាតិប៉ាឡេស្ទីន ៦នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅទីក្រុង Jenin។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយលុក Jenin “ពីទិសដៅជាច្រើន ។
ដោយបានបាញ់គ្រាប់កាំភ្លើង និងជុំវិញមន្ទីរពេទ្យរដ្ឋាភិបាល និងទីស្នាក់ការកណ្តាលនៃសង្គមអឌ្ឍចន្ទក្រហម។
ការវាយឆ្មក់នេះបានកើតឡើង បើទោះបីជាមានបទឈប់បាញ់រយៈពេលបួនថ្ងៃរវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន Hamas នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ។
ដែលប្រជាជនប៉ាឡេស្ទីនជិត 15,000 នាក់ ក្នុងនោះកុមារជាង 6,000 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕