Update៖ លោក ហ្សេលេនស្គី បណ្ដេញប្រធានកងអង្គរក្សចេញពីតំណែង ក្រោយកើតរឿងប៉ុនប៉ងធ្វើឃាតរូបលោក មិនបានសម្រេច! 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តេញប្រធាននាយកដ្ឋាន សម្រាប់ការការពារផ្ទាល់ខ្លួនរបស់លោក។
បន្ទាប់ពីមន្រ្តីរបស់ខ្លួនពីរនាក់ ត្រូវបានឃុំខ្លួនក្នុងសប្តាហ៍នេះ ជុំវិញផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់។

លោក ហ្សេលេនស្គី បានចេញក្រឹត្យមួយបណ្ដេញលោក Sergiy Leonidovich Rud ចេញពីតំណែងជាប្រធានបញ្ជាការដ្ឋានកងអង្គរក្សអ៊ុយក្រែន។
ប៉ុន្តែ ក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងរបស់លោក Rud ឬឈ្មោះអ្នកដែលត្រូវឡើងកាន់តំណែងជាប្រធានកងអង្គរក្សថ្មីនោះទេ ក្រោមហេតុផលជាកិច្ចការសម្ងាត់។

គួរបញ្ជាក់ថា៖ ការប្រកាសខាងលើ កើតមានឡើងបន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU បានឱ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនបានទប់ស្កាត់ទាន់ ពេលវេលានូវការប៉ុនប៉ងធ្វើឃាតមួយរបស់រុស្ស៉ីលើលោក ហ្សេលេនស្គី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួន។
SBU បានចាប់ខ្លួនមន្ត្រី២នាក់មានតំណែង ជាវរសេនីយ៍ឯក បម្រើការក្នុងបញ្ជាការដ្ឋានអង្គរក្ស ក្រោមការសង្ស័យថាផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យចារកម្មរុស្ស៉ី FSB។

ក្រុមមន្ត្រីអ៊ុយក្រែន បានអះអាងថា លោក ហ្សេលេនស្គី បានក្លាយជាគោលដៅរបស់រុស្ស៉ីចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
ដោយកាលពី ឆ្នាំមុន មានការប៉ុនប៉ងធ្វើឃាតចំនួន៥ ទៅ៦លើកប្រឆាំងនឹងរូបលោក៕

Leave a Reply

Your email address will not be published. Required fields are marked *