ជំនន់ទឹកភ្លៀង នៅប្រទេសប្រេស៊ីល បណ្ដាលឱ្យស្លាប់ និងរបួស១២៧ នាក់!

អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា៖ ជំនន់ទឹកភ្លៀង នៅក្នុងប្រទេសប្រេស៊ីល បណ្ដាលឱ្យមនុស្សចំនួន១២៧នាក់ ស្លាប់និងរបួស។
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលកំពុងប៉ះពាល់ដល់រដ្ឋភាគខាងត្បូងនៃទីក្រុង Rio Grande do Sul ចាប់តាំងពីសប្តាហ៍មុនមក។ ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិកំពុងកើនឡើងជាលំដាប់។

ក្រសួងការពារជនស៊ីវិលនៃរដ្ឋបាននិយាយថា បុគ្គលដែលរងរបួសចំនួន 756នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តដោយមិនមានការរំខាន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជិត 2 លាននាក់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដោយមាន 71,409 កន្លែងស្នាក់នៅបណ្តោះអាសន្ននៅក្នុងសាលារៀន សាលកីឡា និងព្រះវិហារ។

រដ្ឋមន្ត្រីអភិវឌ្ឍន៍តំបន់ Waldez Goe បានសង្កត់ធ្ងន់លើស្ថានភាព “គួរឱ្យព្រួយបារម្ភបំផុត” នៅក្នុងរដ្ឋ ដោយកត់សម្គាល់ថា ភ្លៀងធ្លាក់ថ្មីនឹងធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី Luiz Inacio Lula da Silva បានប្រកាសកញ្ចប់ជំនួយចំនួន 9.8 ពាន់លានដុល្លារសម្រាប់ការកសាងឡើងវិញនៃទីក្រុង Rio Grande do Sul ៕

Leave a Reply

Your email address will not be published. Required fields are marked *