ម្ចាស់ហាងម៉ូតូ ប្រាក់ សម្បត្តិ ផ្ដល់ម៉ូតូ១គ្រឿងដល់សិស្ស អន ផានិត ដែលប្រឡងជាប់និទ្ទេសA!

(ភ្នំពេញ)៖ ម្ចាស់ហាងម៉ូតូ”ប្រាក់ សម្បត្តិ”ដែលមានផេក Facebook ឈ្មោះ «Pich Pich» បានផ្តល់ម៉ូតូ ១គ្រឿងដល់ប្អូនប្រុស អន ផានិត។ ដែលជាកូនអ្នកមានជីវភាពក្រីក្រ និង ប្រឡងបាក់ឌុបជាប់និទ្ទេសA ដើម្បីងាយស្រួលក្នុងការធ្វេីដំណេីរទៅរៀនបន្ត។

Facebook ឈ្មោះ «Pich Pich» បានសរសេរថា ខ្ញុំ ជូនម៉ូតូ១គ្រឿង ដល់ប្អូនប្រុស ខ្ញុំរំលងគាត់មិនបានមេីលហូរទឹកភ្នែក 😢ពិតជាកោតសរសេីរចំពោះការតស៊ូរៀនសូត្រ របស់ប្អូនប្រុស រហូតបានលទ្ធផលល្អ ដេីម្បីជាការលេីកទឹកចិត្ត នាងខ្ញុំ ម្ចាស់ ហាង ម៉ូតូទំនេីប ប្រាក់ សម្បត្តិ សូមជូន ម៉ូតូ 1គ្រឿង ដល់ប្អូនប្រុសដេីម្បីងាយស្រួលក្នុងការធ្វេីដំណេីរទៅរៀនបន្ត ❤️🙏🏻 ដេីម្បីជាការចងចាំ និង ជាគំរូរយ៉ាងល្អបំផុត សម្រាប់អ្នកជំនាន់ក្រោយ គឺ ការព្យាយាមគង់បានសម្រេច 🦾
សូមជួយស៊ែរបន្តអោយគាត់បានឃេីញ
សូមទាក់ទងតាមរយះ
តេលេក្រាម 017430999 067430999 087430999។

យុវជន អន ផានិត ត្រូវបានប្រជាពលរដ្ឋយើង លើកទឹកចិត្តពី ការតស៊ូ រៀនសូត្រ ហើយជ័យជំនះ របស់ប្អូន ទទួលបាន ការជួយឧបត្ថម្ភ ជាបណ្តើរៗ ពីសប្បុរសជន ។
សង្ឃឹមថាប្អូន បន្តការសិក្សា ក្លាយជាធនធានមនុស្សក៏ល្អ ដើម្បីមានឱកាសបង្ហាញសមត្ថភាព ចូលធ្វើការបម្រើប្រទេសជាតិយើង ។
សូមបញ្ជាក់ថា ប្អូនប្រុស អន ផានិត ដែលទើបប្រលងបាក់ឌុបជាប់បាននិទ្ទេសA ២០២៣ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត បើប្អូនបានដឹងដំណឹងនេះហើយ សូមទាក់ទងតាមទូរស័ព្ទខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *