កូនស្រីទី២ របស់ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី!

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកជំទាវ នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។

សូមជម្រាបថា លោកជំទាវ នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកជំទាវ ជាបញ្ញាវ័ន្ដខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាជ្រៅជ្រះនៅឯក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *