លោក គី តិច នឹងការពារក្ដីឱ្យពលរដ្ឋក្នុងករណីប្ដឹងអតីតឧកញ៉ា ឡេង ចាន់ណា!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល។
ដើម្បីការពារក្ដីជូនប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

សូមជម្រាបថាៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនត្រូវចោទ ឡេង ចាន់ណា ភេទស្រីអគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក.រួមនិងបក្ខពួក២នាក់ទៀត។
រួចបញ្ជូនមកកាន់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីព្រឹកទី១៣.០៣.២០២៤។

-ជនត្រូវចោទ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានពលរដ្ឋរាប់សិបនាក់ ប្ដឹងរឿងឆបោកលុយ វិនិយោគ ដោយសន្យាផ្ដល់ប្រាក់ចំណេញច្រើនដល់ពួកគាត់..!។
លុះចុងក្រោយ ធ្វើមិនបានតាមសន្យា ទើបកើតជារឿងប្ដឹងផ្ដល់។
ទន្ទឹមនិងនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជាបន្តបន្ទាប់ផងដែរ។

លោកស្រីឧកញ៉ា ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»កាលពីថ្ងៃទី១៤.០៣.២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *