Update៖ ជប៉ុន​ថ្កោលទោស​សមាជិក​ព្រឹទ្ធសភា​អាមេរិក ជុំវិញ​ការ​គាំទ្រ​អ៊ីស្រាអែល ទៅ​លើ​គ្រាប់បែក​បរមាណូ!

ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានប្រតិកម្មទៅនឹងការ អំពាវនាវរបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក Lindsey Graham ។
ដែលស្នើឱ្យបន្តការគាំទ្រអាវុធដល់អ៊ីស្រាអែល ដោយសំដៅទៅលើគ្រាប់បែកបរមាណូ ដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko បានសម្តែងការមិនពេញចិត្ត ។
ចំពោះការប្រៀបធៀបរបស់សមាជិកព្រឹទ្ធសភា Graham ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ ទាក់ទងនឹង កាតព្វកិច្ចរបស់ប្រទេសជប៉ុន ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល។

លោកស្រី Kamikawa បាននិយាយថា “ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា វាពិតជាមិនអាចទទួលយកបាន ក្នុងការលើកយកការពិភាក្សា។
ដែលលើកឡើងពីគ្រាប់បែកបរមាណូដែលបានទម្លាក់លើទីក្រុង Hiroshima និង Nagasaki ជាឧទាហរណ៍”។

រដ្ឋមន្ត្រីជប៉ុនរូបនេះ បានរិៈគន់ការវាយតម្លៃរបស់លោក Graham ដោយបញ្ជាក់ថា “គ្រោះមហន្តរាយហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី មិនគួរកើតឡើងម្តងទៀតទេ” ហើយជប៉ុនមានបំណងលើកកម្ពស់ “ការយល់ដឹងត្រឹមត្រូវអំពីការពិតនៃការបំផ្លិចបំផ្លាញអាវុធនុយក្លេអ៊ែរ” ។

គួរជម្រាបថា៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham កាលពីថ្ងៃអាទិត្យ បានការពារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Gaza អំឡុងពេលបង្ហាញខ្លួននៅលើកម្មវិធី “Meet the Press” របស់ NBC ដែលគូរស្របទៅនឹងការប្រើប្រាស់គ្រាប់បែកបរមាណូក្នុងសង្គ្រាមលោកលើកទីពីរ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រឈមមុខនឹងការរិះគន់កាលពីថ្ងៃទី 9 ឧសភា ។
ចំពោះការប្រកាសរបស់លោកក្នុងការផ្អាកជំនួយសព្វាវុធដល់អ៊ីស្រាអែល ក្នុងករណីមានការវាយប្រហារនៅតំបន់ហ្គាហ្សាដ៏ធំ ដែលទាក់ទាញការរិះគន់ពីទាំងគណបក្សសាធារណរដ្ឋ និងអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *