ក្រសួងយុត្តិធម៌អាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា៖ ជនជាតិចិនចំនួន២នាក់ ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។
ពីបទៈ លាងលុយខ្មៅចំនួន ៧៣ លានដុល្លារ តាមរយៈក្រុមហ៊ុនសែល ដែលភ្ជាប់ទៅនឹងការបោកប្រាស់វិនិយោគ រូបិយប័ណ្ណគ្រីបតូ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ជនសង្ស័យទី១ឈ្មោះ Daren Li អាយុ 41 ឆ្នាំ ជាពលរដ្ឋពីរនៃប្រទេសចិន និងជាអ្នករស់នៅប្រទេសចិន កម្ពុជា និងអារ៉ាប់រួម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី 12 ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ហើយត្រូវបានដឹកជញ្ជូនជាបន្តបន្ទាប់មកកាន់រដ្ឋកាលីហ្វ័រញ៉ា។
ទី២ឈ្មោះ Yicheng Zhang អាយុ ៣៨ឆ្នាំ ជាជនជាតិចិន និងជាអ្នករស់នៅទីក្រុង Temple City រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនសង្ស័យទាំងពីរ Li និងZhang និងអ្នកសមគំនិតផ្សេងទៀតត្រូវបានចោទប្រកាន់ថា បានគ្រប់គ្រងស្ថាប័នអន្តរជាតិមួយ។
ដែលបោកប្រាក់ចំណូលពីការបោកប្រាស់ក្នុងការវិនិយោគរូបិយប័ណ្ណគ្រីបតូ ។
ខណៈពេលដែលជនរងគ្រោះនៃគម្រោងដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតត្រូវបានបោកបញ្ឆោតឱ្យផ្ទេរប្រាក់រាប់លានដុល្លារទៅកាន់គណនីធនាគារអាមេរិកដែលបានបើកក្នុងនាមក្រុមហ៊ុនសែលរាប់សិបជាអ្នកសម្របសម្រួលក្នុងការលាងលុយកខ្វក់។
ទោះជាយ៉ាងណា Li និង Zhang ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការប្រព្រឹត្តអំពើលាងលុយកខ្វក់អន្តរជាតិ។
ប្រសិនបើត្រូវបានកាត់ទោស ពួកគេប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ៕