បណ្ដេញចៅអធិការវត្ត”ឈើទាលជ្រុំ”ក្រោយល្បីរឿងប្រើហិង្សានិងជេរប្រមាថ!

(ត្បូងឃ្មុំ)៖ នៅទីបំផុតភិក្ខុ អ៊ុក ម៉ាឫទ្ធី ចៅអធិការវត្ត”ឈើទាលជ្រុំ”(ហៅកូនត្មាត)ស្ថិតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាអនុគណស្រុកត្បូងឃ្មុំ សម្រេចនិមន្ដឱ្យចេញពីវត្ត.!។
ក្រោយបែកធ្លាយរឿងអាស្រូវ ប្រព្រឹត្តអំពើហិង្សា ទៅលើសិស្សសាលាអនុវិទ្យាល័យកូនត្មាត និងជេរប្រមាថ មកលើគ្រូបង្រៀន នៅសាលារៀន។
-នេះបើយោងតាម សេចក្ដីសម្រេចរបស់ សាលាអនុគណស្រុកត្បូងឃ្មុំ នៅថ្ងៃទី១៨.០៥.២០២៤។

គួរម្លឹកថា ថ្មីៗនេះមានការចែកចាយបន្តគ្នា នៅលើបណ្ដាញសង្គម ពាក់ព័ន្ធ ភិក្ខុ អ៊ុក ម៉ាឫទ្ធី ចៅអធិការវត្ត”ឈើទាលជ្រុំ”ជេរប្រមាថគ្រូបង្រៀននិងប្រើអំពើហិង្សា។
លុះសាលាអនុគណស្រុកត្បូងឃ្មុំ ចុះស្រាវជ្រាវរកការពិត ទើបឈានដល់ និមន្ដភិក្ខុ អ៊ុក ម៉ាឫទ្ធី ចេញពីវត្តតែម្ដងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *