(កណ្ដាល)៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាម ក្រោយទៅទារលុយ ពីមេជាងដែក ថ្លៃពលកម្មដែលប្ដីខ្លួនខំធ្វើការ ប៉ុន្តែត្រូវមេជាង ទាញកាំបិតកាប់សម្លាប់យ៉ាងព្រៃផ្សៃ..!។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
រីឯជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងដែកគេចខ្លួន។
សូមជម្រាបថា៖ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយពីជនសង្ស័យ ។
ដែលកន្លងមកប្តីរបស់ជនរងគ្រោះ បានធ្វើការងារជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ឈ្មោះ ហាន មី ជនរងគ្រោះ ។
បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួន ចំនួន៣៦មុឺន ក៏ត្រូវបានជនសង្ស័យកាប់សម្លាប់តែម្ដង។
ករណីនេះសមត្ថកិច្ច បានដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។ បច្ចុប្បន្ន៖ ក្រុមសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកអនុវត្តច្បាប់៕