សម្តេចតេជោ ស្នើឱ្យដាក់ច្បាប់នៅកម្ពុជាសម្រាប់ជនណា ដែលថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និសីទស្តីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកច្បាប់ទាំងអស់ថា តើយើងអាចដាក់ច្បាប់នៅកម្ពុជាបានឬអត់សម្រាប់ជនណាដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍គឺត្រូវទទួលទោស។

សម្តេចតេជោ បានថ្លែងបន្តថា នេះមិនមែនជាការបំផុសស្មារតីដើម្បីសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់ ហើយវាល្មមដល់ពេលដែលកម្ពុជាដាក់ច្បាប់ បើមិនដូច្នេះទេពួកអ្នកនយោបាយនៅតែលេងល្បែងដដែលៗ ដែលធ្វើឱ្យភាពច្របូកច្របល់កើតឡើងនៅក្នុងសង្គមយើង៕

Leave a Reply

Your email address will not be published. Required fields are marked *