ទីបំផុត Atalanta ឈ្នះពាន UEFA Europa League ដោយទទួលបានពានរង្វាន់អឺរ៉ុបជាលើកទី១មិនធ្លាប់មាន! 

ក្រុម Atalanta បានផ្តួលក្រុម Bayer Leverkusen របស់អាឡឺម៉ង់ក្នុងលទ្ធផល 3-0 ដើម្បីឈ្នះពានរង្វាន់ UEFA Europa League ឆ្នាំ 2024 កាលពីថ្ងៃពុធ ខណៈដែលក្លឹបបាល់ទាត់អ៊ីតាលីមួយនេះ បានលើកពានអឺរ៉ុបជាលើកដំបូងមិនធ្លាប់មានរបស់ពួកគេ។

នៅឆ្នាំ 1971 ពានរង្វាន់ UEFA Cup កម្រិតទីពីររបស់អឺរ៉ុបត្រូវបានប្តូរឈ្មោះជា UEFA Europa League ក្នុងឆ្នាំ 2009 ។

ទោះជាយ៉ាងណា Atalanta ដែលជាក្លឹបមកពី Bergamo ប្រទេសអ៊ីតាលី បានទទួលជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA ជាលើកដំបូងរបស់ពួកគេ។

យ៉ាងណាមិញ ពួកគេក៏បានបញ្ចប់ការប្រកួតមិនដែលចាញ់ 51 ប្រកួតរបស់ Leverkusen ដែលជាម្ចាស់ជើងឯក Bundesliga របស់អាល្លឺម៉ង់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *