ពលរដ្ឋផ្ទុះការតវ៉ាថា ក្រុមហ៊ុនដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធក្ដោប យកដីពួកគាត់ជាង១០០គ្រួសារ នៅស្រុកលើកដែក!

(កណ្ដាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបញ្ចេញប្រតិកម្មផ្ទុះការតវ៉ា និងហាមឃាត់ក្រុមគ្រឿងចក្រ របស់ក្រុមហ៊ុន…!។
ដោយពួកគាត់អះអាងថា ក្រុមហ៊ុនដាក់គ្រឿងចក្រ មកឈូសឆាយកាយដីលើកទំនប់វាតទីព្រំប្រទល់ ព័ទ្ធនិងក្ដោប រំលោភយកដីពួកគាត់ជាង១០០គ្រួសារ ទាំងបំពានតែម្ដង..!។

-ពលរដ្ឋបានលើកឡើងបែបនេះ ក្នុងពេលផ្ទុះការតវ៉ាហាមឃាត់គ្រឿងចក្រ ត្រង់ចំណុច”ព្រំប្រទល់រវាងស្រុកកោះធំ និងស្រុកលើកដែក”ស្ថិតនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី២៧.០៥.២០២៤។

-ករណីនេះលោកមេឃុំព្រែកដាច់ បានថ្លែងទទួលស្គាល់ថា គ្រឿងចក្រ របស់ក្រុមហ៊ុន ពិតជាបានលើកទំនប់ព័ទ្ធជុំវិញ ដីពលរដ្ឋប្រាកដមែន ទាំងដែលពលរដ្ឋ ពុំបានលក់ដីឱ្យក្រុមហ៊ុន….។

បើតាមពលរដ្ឋ ការដាក់គ្រឿងចក្រ ឈូសឆាយវាតទីកំណត់ព្រំដី របស់ក្រុមហ៊ុន គឺពួកខ្លួនមិនប្រឆាំងនោះទេឱ្យតែធ្វើត្រឹមត្រូវ.ព្រោះភាគីក្រុមហ៊ុន មានលិខិតអនុញ្ញាត ពីរដ្ឋបាលខេត្តកណ្ដាល..!។

ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្ត និងមិនអាចទទួលយកបាននោះ គឺគ្រឿងចក្រក្រុមហ៊ុន ធ្វើការឈូសឆាយវាតទី លើកទំនប់ព័ទ្ធក្ដោប យកដីពួកគាត់ ប្រមាណជាង១០០គ្រួសារ។
ហេតុនេះទើបពួកខ្លួន ទាមទារឱ្យក្រុមហ៊ុន បញ្ឈប់សកម្មភាពជាបន្ទាន់! ដោយរង់ចាំដំណោះស្រាយជាមុនសិន..!។

ក្រុមពលរដ្ឋបន្តថា ពួកខ្លួនជាម្ចាស់ដីសុទ្ធតែ មានឯកសារត្រឹមត្រូវ…!។
ខណៈពួកគាត់ ពុំបានរំលោភយកដីក្រុមហ៊ុននោះឡើយ ហើយក៏ពុំបានលក់ដីឱ្យក្រុមហ៊ុនអ្វីដែរ…!។
-មិនគួរណា ក្រុមហ៊ុន មកដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ក្ដោប រំលោភយកដីពួកខ្លួន បែបនេះសោះ..!។
តើឱ្យពួកគាត់ដែលជាពលរដ្ឋសាមញ្ញធម្មតា ទៅតតាំងប្រឆាំងឈ្នះក្ដី ជាមួយក្រុមហ៊ុន ម្ដេចនឹងកើត..?។

-ប្រភពដដែលបន្ថែមថា ភាគីក្រុមហ៊ុន ផ្អែកលើលិខិតអនុញ្ញាត ពីរដ្ឋបាលខេត្តកណ្ដាល ហើយមកដាក់គ្រឿងចក្រឈូសឆាយវាតទីព្រំប្រទល់ ចម្ងាយរាប់គីឡូម៉ែត្រ តាមតែការចង្អុលបង្ហាញពីមេការខ្លួនប៉ុណ្ណោះ!។
ដែលជាហេតុនាំឱ្យគ្រឿងចក្រ របស់ក្រុមហ៊ុន កាយលើកទំនប់ព័ទ្ធជុំវិញដី ពលរដ្ឋ ដែលនៅខាងក្នុងជាង១០០គ្រួសារ។

-ពលរដ្ឋបានគិតទុកមុនថា ពេលនេះក្រុមហ៊ុន ប្រើប្រាស់គ្រឿងចក្រ មកលើកទំនប់ព័ទ្ធជុំវិញដីរបស់ពួកខ្លួន..!។
-អញ្ចឹងថ្ងៃក្រោយទៅ ពេលគាត់ចូលកាន់កាប់ដីខ្លួនឯង ដែលនៅខាងក្នុង។
ប្រាកដណាស់ នឹងរងការចោទប្រកាន់ពីបទ ចូលទន្ទ្រានកាន់កាប់រំលោភយកដីក្រុមហ៊ុន។
ហើយក្រុមហ៊ុន នឹងប្ដឹងពួកគាត់ដាក់គុកមិនខានឡើយ.។
ក្នុងនោះ ពលរដ្ឋក៏បានចាត់ទុកថា សកម្មភាពខាងលើ ជាយុទ្ធសាស្ត្រ បំភិតបំភ័យបំបាក់ស្មារតី ឱ្យពលរដ្ឋខ្លាចរអា..!មិនហ៊ានប្រឆាំងតវ៉ា ឬត្រូវបង្ខំចិត្តលក់ដីឱ្យក្រុមហ៊ុន ក្នុងតម្លៃទាបបំផុត..!។

-ឆ្លើយតបនិងការលើកឡើងខាងលើមេការគ្រឿងចក្រ បាននិយាយថា ខ្លួនមកកាយដី និងលើកទំនប់នៅទីនេះ ។
គឺតាមការបង្គាប់បញ្ជាពីឈ្មោះ សារឹម ដែលប្រើប្រាស់ទូរស័ព្ទលេខ 012549481។
លុះសារព័ត៌មានយើង ខលទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ សារឹម តាមរយៈលេខទូរស័ព្ទមួយខ្សែនេះ បែរជាខលមិនចូលសោះ។-យ៉ាងណាក្ដីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី២៩.០៥.២០២៤ថា.ទំនាស់មួយនេះ បានដោះស្រាយបញ្ចប់អស់ហើយ.រីឯគ្រឿងចក្រ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។

-ប៉ុន្តែផ្ទុយទៅវិញលោក ជន នី មេឃុំព្រែកដាច់ បានថ្លែងប្រាប់«ដើមរាំង»ថា គិតត្រឹមថ្ងៃទី២៩.០៥.២០២៤នេះគ្រឿងចក្រ របស់ក្រុមហ៊ុន នៅតែបន្តសកម្មភាពឈូសឆាយ លើកទំនប់ព័ទ្ធដដែលទេ!។
ដែលជាហេតុនាំឱ្យ ពលរដ្ឋផ្ទុះការតវ៉ាជាថ្មីម្ដងទៀត ដោយនាំគ្នាជិៈរថយន្ត ទៅកាន់ទីតាំងទំនាស់ត្រង់ចំណុចខាងលើ! ស្ថិតនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។លោកមេឃុំបន្តថា គ្រឿងចក្ររបស់ក្រុមហ៊ុន ពិតជាបានឈូសឆាយវាតទី និងលើកទំនប់ព័ទ្ធក្ដោប លើដីពលរដ្ឋប្រាកដមែន..!។
ខណៈភាគីក្រុមហ៊ុន ផ្អែកលើលិខិតអនុញ្ញាតពី រដ្ឋបាលខេត្តកណ្ដាល រួចមកធ្វើការឈូសឆាយវាតទី ដោយគ្មាន(ប្លង់)ច្បាស់លាស់!។

-លោកមេឃុំ ក៏បាននិយាយថា ខ្ញុំនៅក្រោមគេពុំមានសិទ្ធ ហាមឃាត់ឡើយ។

លោកមេឃុំបញ្ជាក់ទៀតថា ដើមចបដំបូង កាលពីអាណត្តិមុន ក្រុមហ៊ុន បានទិញដី ពីពលរដ្ឋមួយចំនួនតូចត្រង់ចំណុចកណ្ដាល”បឹង”។
ប៉ុន្តែដីកម្មសិទ្ធរបស់ពលរដ្ឋ ដែលនៅលើៗជុំវិញ”បឹង”គឺពួកគាត់ពុំបានលក់ឱ្យក្រុមហ៊ុននោះឡើយ។

-ជុំវិញរឿងរ៉ាវខាងលើ ពលរដ្ឋរាប់រយគ្រួសារ សូមស្នើយ៉ាងទទូចដល់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលជាអ្នកចេញលិខិតឱ្យឈូសឆាយ ក៏ដូចជាក្រសួងពាក់ព័ន្ធ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ឱ្យបញ្ឈប់គ្រឿងចក្រ និងពិនិត្យដោះស្រាយ រកយុត្តិធម៌ ឱ្យក្រុមពលរដ្ឋដោយក្ដីអនុគ្រោះ…!។
-ដោយពលរដ្ឋបញ្ជាក់ចំនួន២ចំណុចដូចខាងក្រោម៖
១៖ ពួកគាត់ជាម្ចាស់ដី មានឯកសារពីអាជ្ញាធរ និងមន្ត្រីជំនាញត្រឹមត្រូវ ហើយក៏មិនបានលក់ដីឱ្យក្រុមហ៊ុនអ្វីដែរ..!។
ខណៈដែល ក្រុមហ៊ុន បញ្ជាគ្រឿងចក្រឱ្យលើកទំនប់ព័ទ្ធក្ដោប យកដីពួកគាត់ធ្វើឱ្យដីពួកខ្លួន ស្ថិតក្នុងដីក្រុមហ៊ុនទៅវិញ..!។

២៖ ក្រុមហ៊ុន ដាក់គ្រឿងចក្រឈូសឆាយ ដោយពុំបានជូនដំណឹងមុន សម្រាប់ឱ្យពលរដ្ឋសហការ វាស់វែង កំណត់ព្រំប្រទល់នោះឡើយ ទើបបង្កជាទំនាស់ខ្លាំក្លា កើតរឿងក្ដៅក្រហាយ៕

Leave a Reply

Your email address will not be published. Required fields are marked *