(ភ្នំពេញ)៖ នៅរសៀលទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បានអនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។
លោក ម៉ានី ផាកគីអៅ កំពុងទស្សនកិច្ចនៅកម្ពុជា ហើយលោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ជំនួបរវាងសម្តេចធិបតី និងស្តេចប្រដាល់របស់ហ្វីលីពិន បានជជែកពីការលើកស្ទួយគុនខ្មែរ ក្រោមការជួយជ្រោមជ្រែង ពីលោក ម៉ានី ផាកគីអៅ ផងដែរ៕