ឃាត់ខ្លួនមនុស្ស៦៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនទូទាំងប្រទេស!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ថា៖ កម្លាំងនគរបាលទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យចំនួន៦៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣០.០៥.២០២៤។

លោកអ្នកនាំពាក្យ បានថ្លែងទៀតថា ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់នោះ មាន៦៤នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងបទល្មើសគ្រឿងញៀន១៧ករណី និងជនសង្ស័យ៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌលើ៤ករណី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក ៣កុំ ១រាយការណ៍ ដែលមានន័យថា កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមានឡេីង។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *