(ភ្នំពេញ)៖ គណបក្សកសិករ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ។
-នេះបើយោងតាមលិខិត របស់គណបក្សកសិករ ចុះកាលបរិច្ឆេទនៅថ្ងៃទី៣០.១១.២០២៣ម្សិលមិញ។
ក្នុងនោះគណបក្សកសិករ បានចាត់ទុកថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកិត្តិយសប្រជាជាតិខ្មែរទាំងមូល ។
គណបក្សកសិករ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះទណ្ឌិតរូបនេះ ដោយមិនអាចលើកលែងឱ្យបានឡើយ៕