មន្ត្រីសុរិយោដីខេត្តរតនគិរី បន្តចុះវាស់វែងនិងវិនិច្ឆ័យក្បាលដី ជូនពលរដ្ឋនៅស្រុកអូរជុំ!

(រតនគិរី)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី កាលពីថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣។
បានបន្តចុះវាស់វែង និងវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ភូមិសោមកានិញ ឃុំសោមធំ និងភូមិសោមគល់ ស្រុកអូរយ៉ាដាវ និងបិទផ្សាយទិន្នន័យវាស់វែងនៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

ជាគោលការៈ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដី ភូមិបាលក្រុងស្រុកខណ្ឌ ត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ក្នុងនោះមានដូចជា ការកំណត់តំបន់វិនិច្ឆ័យការ វាស់វែងនិងកសាងប្លង់សុរិយោដី ការផ្សព្វផ្សាយជាសាធារណៈ នូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី វិនិច្ឆ័យ និងសម្រេចទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ការចែកបណ្ណ កអក ចុះបញ្ជីដីធ្លីបញ្ចប់សេវាគាប់ចិត្ត បរិយាកាសគ្មានវិវាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់៕

Leave a Reply

Your email address will not be published. Required fields are marked *