(បាត់ដំបង)៖ យើងដឹងហើយថា ក្រោយមានទំនាស់ច្រានទ្រូងគ្នាផ្អើលពេញបណ្ដាញសង្គម រវាងអ្នកសារព័ត៌មាន និងក្រុមអ្នកលេងល្បែង”អនឡាញ”មាន់ជល់ទូរទស្សន៍-អ្នករត់តាក់ស៊ី នៅផ្សារបឹងឈូក ក្រុងបាត់ដំបង នោះមក..!។
-ស្រាប់តែលេចមុខ មនុស្ស១ក្រុម ដែលជាអ្នករត់តាក់ស៊ី ចេញមកប្ដឹងអ្នកសារព័ត៌មាន ចំនួន៣នាក់ ទៅតុលាការខេត្តបាត់ដំបង..!។
ជាមួយគ្នានោះលោក ផល្លា វុទ្ធី អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម៣នាក់ ដែលរងបណ្ដឹងពីអ្នករត់តាក់ស៊ី បានបញ្ជាក់ប្រាប់«ដើមរាំង»នៅព្រឹកទី០១.១២.២០២៣ថា ក្នុងជម្លោះនោះ បណ្ដាលឱ្យលោកក្រំខ្លួន.ខូចទូរស័ព្ទ១គ្រឿង.ខូចរថយន្តអស់១ផ្នែក!។
លោក ផល្លា វុទ្ធី បានលើកឡើងយ៉ាងដូចច្នេះថា«ចាប់តាំងពីក្រុមអ្នករត់តាក់ស៊ីនៅផ្សារបឹងឈូក ខេត្តបាត់ដំបង
បានប្រើអំពើហិង្សាមកលើរូបខ្ញុំនិងក្រុមការងារ បណ្ដាលឱ្យបែកទូរសព្ទ និងខូចឡាន ឥឡូវនេះខ្ញុំ ត្រូវគ្រាំដើមទ្រូងដោយសារគេវ៉ៃនិងរុញច្រាន ឥឡូវនេះឈ្មោះបុគ្គលដែលប្រើអំពើហិង្សាមកលើខ្ញុំមានអស់ហើយ ត្រៀមៗណាស់បងៗ»។
សូមជម្រាបថា កាលពីថ្ងៃទី១៤.១១.២០២៣ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
មានករណីឈ្លោះប្រកែកច្រានទ្រូងគ្នារវាងអ្នកសារព័ត៌មាន និងអ្នកលេងល្បែងអនឡាញ-អ្នករត់តាក់ស៊ី ។
រហូតក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គម ឈានដល់ប្ដឹងគ្នាទៅវិញទៅមក។
ជាក់ស្ដែងៈ ក្រោយកើតហេតុបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News ។
បានយកវីដេអូ នៃជម្លោះនោះ មកបង្ហោះដោយបន្ថែមខ្លឹមសារថា”អ្នកសារព័ត៌មានទាំងនេះ ដើរដាក់កាតយកលុយពីគេ ទារលុយនិងជំរិតលុយពីគេ”។
សំណេរចោទប្រកាន់បែបនេះហើយ! បណ្ដាលឱ្យលោក អ៊ឹម ហាច អ្នកសារព័ត៌មានម្នាក់ក្នុងចំណោម៣នាក់ ។
ខឹងសម្បារ ផែង វណ្ណៈ ជាខ្លាំង ទប់អារម្មណ៍មិនជាប់ ឡាយជេរប្រមាថទៅលើ ផែង វណ្ណៈ គ្មានសំចៃមាត់ និងដាក់ងារឱ្យ” ផែង វណ្ណៈ ថាជាកាសែតខ្ចប់មមីសឆ្កែថែមទៀត”។
ទន្ទឹមនិងនោះ ផែង វណ្ណៈ ក៏បាន«ប្រកាសតាមកម្ចាត់លោក អ៊ឹម ហាច ចោល ហើយថែមទាំងបានតាមរកលោក អ៊ឹម ហាច ដល់ផ្ទះទៀតផង ដោយ ផែង វណ្ណៈ ចាត់ទុក អ៊ឹម ហាច ជាជនពាល»។ បន្ទាប់ពីមានប្រតិកម្ម ទាំងសងខាងបែបនេះ បុគ្គល ផែង វណ្ណៈ បានប្ដឹងលោក អ៊ឹម ហាច រួមនិងប្រពន្ធទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម។
ខណៈលោក អ៊ឹម ហាច ក៏បានប្ដឹង ផែង វណ្ណៈ ចូលតុលាការខេត្តកំពង់ចាមដូចគ្នា.!។
ស្របពេលដែល លេចមុខក្រុមអ្នករត់តាក់ស៊ីជាង១០នាក់ប្ដឹងអ្នកសារព័ត៌មាន ទៅតុលាការខេត្តបាត់ដំបង៕