(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦.០៦.២០២៤។
បានចេញអនុក្រឹត្យ ដកហូតមុខតំណែង លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ពីអគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
-ការដកហូតមុខតំណែង លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ នៅពេលនេះ។
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គមថា លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ យកថវិកា ក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់!។
ដោយកោះអញ្ជើញ លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ មកបំភ្លឺ នៅអគ្គាធិការដ្ឋាន កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ បានទទួលស្គាល់ថា រូបលោកពិតជាបាន ទទួលប្រាក់ដូចការចោទប្រកាន់ប្រាកដមែន។
ខណៈពេលរូបលោក ដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង និងទើបតែធ្វើសវនកម្ម បានចំនួន៤ ស្រុកប៉ុណ្ណោះ។
លុះឥឡូវ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ដកហូតមុខតំណែង លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ពីអគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕