អាមេរិក ព្រួយបារម្ភអ៊ុយក្រែន ក្រោយទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី កាន់តែស៊ីជម្រៅ!

ក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby បាននិយាយថា៖ ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីផលប៉ះពាល់ រវាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី សម្រាប់ប្រជាជនអ៊ុយក្រែន..!។

លោក Kirby បានលើកឡើងពីការភ័យខ្លាចថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើង នឹងត្រូវកងកម្លាំងរុស្ស៊ី យកមកប្រើប្រាស់ក្នុងជម្លោះ ។
នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង សេតវិមាន បានកត់សម្គាល់ថា យើងមិនខ្វល់ពីដំណើរនេះទេ។
ប៉ុន្តែអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភនោះគឺទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែស៊ីជម្រៅ ។
ទន្ទឹមនោះ លោក Kirby ក៏បានសម្តែងការភ័យខ្លាចថា អាចមានអន្តរកម្មមួយចំនួនដែលអាចប៉ះពាល់ដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េ ផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ ទៅកាន់កូរ៉េខាងជើង ដើម្បីពិភា៕

Leave a Reply

Your email address will not be published. Required fields are marked *