ក្រុម Hezbollah លីបង់ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា៖ ខ្លួនបានវាយប្រហារ លើទីតាំងយោធាចំនួនពីរ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ។
ដើម្បីជាការឆ្លើយតប ទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគណនី Telegram របស់ខ្លួន ក្រុមនេះបាននិយាយថា យុទ្ធជនរបស់ខ្លួនបានកំណត់គោលដៅលើរោងចក្រ Balasan សម្រាប់ឧស្សាហកម្មយោធានៅក្នុង Sasa kibbutz របស់អ៊ីស្រាអែល ជាមួយនឹងកាំជ្រួច Falaq ។
សេចក្តីរាយការណ៍ បានបន្ថែមផងដែរថា ទីស្នាក់ការកណ្តាលនៃបញ្ជាការកងវរសេនាតូច Sehl នៅក្នុងបន្ទាយ Beit Hillel ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត Katyusha ។
ក្រុម Hezbollah បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្នុងការសងសឹកចំពោះការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលទៅលើតំបន់ al-Barghalia ភាគខាងជើងនៃទីក្រុង Tyre ។
ទីភ្នាក់ងារសារព័ត៌មាន រដ្ឋលីបង់ NNA បានរាយការណ៍ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារ al-Barghalia ចំនួនបីលើក ដោយបានកំណត់គោលដៅលើរថយន្តមួយគ្រឿង និងបណ្តាលឲ្យមនុស្ស ៨នាក់រងរបួស។
ទូរទស្សន៍ Al-Mayadeen ដែលមានមូលដ្ឋាននៅលីបង់ ដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុម Hezbollah បានរាយការណ៍ថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។
គួរជម្រាបថា៖ ភាពតានតឹងបានកើនឡើងនៅតាមព្រំដែននៃប្រទេសលីបង់ជាមួយប្រទេសអ៊ីស្រាអែល ចំពេលមានការវាយប្រហារឆ្លងព្រំដែនរវាងក្រុម Hezbollah និងកងកម្លាំងអ៊ីស្រាអែល។
ខណៈដែលទីក្រុង Tel Aviv បន្តទៅមុខជាមួយនឹងការវាយលុកដ៏សាហាវរបស់ខ្លួនលើតំបន់ Gaza Strip ដែលបានសម្លាប់មនុស្សជាង 37,300 នាក់ចាប់តាំងពីខែតុលាឆ្នាំមុន បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕