ឧស្សាហកម្មដឹកជញ្ជូន ជំរុញឱ្យចាត់វិធានការលើក្រុមហ៊ូទី នៅសមុទ្រក្រហម!

ក្រុមឧស្សាហ៍កម្មឈានមុខគេ បាននិយាយកាលពីថ្ងៃពុធថា៖ ខ្លួនទាមទារឱ្យចាត់វិធានការបន្ទាន់ នៅក្នុងសមុទ្រក្រហម ដើម្បីបញ្ឈប់ការវាយប្រហារដោយក្រុមហ៊ូទី យេម៉ែន ។
ខណៈដែលពួកគេ បានពន្លិចនាវាពាណិជ្ជករចំនួន២គ្រឿង។

ក្រុមឧទ្ទាមហ៊ូទី ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាង 70 នៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ ចាប់តាំងពីខែវិច្ឆិកា ។
ដោយនិយាយថា ពួកគេកំពុងធ្វើដូច្នេះក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
ក្រុមឧទ្ទាមយេម៉ែន ក៏បានរឹបអូសនាវាមួយគ្រឿង និងនាវិករបស់ខ្លួន និងបានសម្លាប់អ្នកធ្វើដំណើរតាមសមុទ្រយ៉ាងតិចបីនាក់ផងដែរ។

សមាគមដឹកជញ្ជូនកំពូលរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា វាជារឿងគួរឱ្យសោកស្តាយណាស់ដែលអ្នកដើរសមុទ្រដ៏ស្លូតត្រង់ត្រូវបានវាយប្រហារ ខណៈពេលដែលគ្រាន់តែបំពេញការងាររបស់ខ្លួន។ ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ឥឡូវនេះ ហើយយើងអំពាវនាវឱ្យរដ្ឋដែលមានឥទ្ធិពលនៅក្នុងតំបន់ ត្រូវតែការពារការដឹកជញ្ជូនតាមសមុទ្រ និងបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រក្រហម។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់កាលពីថ្ងៃពុធថា នាវាផ្ទុកធ្យូងថ្ម ធូធឺ (Tutor) គ្រប់គ្រងដោយក្រិក ដែលត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ូទី របស់យេម៉ែន នៅសមុទ្រក្រហម កាលពីសប្តាហ៍មុន បានលិចបន្ទាប់ពីការវាយប្រហារទាំងនោះ។
កងកម្លាំងជើងទឹកអន្តរជាតិ ត្រូវបានដាក់ពង្រាយ ដើម្បីផ្តល់ការគាំទ្រផ្នែកការពារជាចម្បងសម្រាប់នាវាដែលនៅតែធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ប៉ុន្តែការវាយប្រហារបានកើនឡើងយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *