អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១មិថុនា) នេះថា ប្រទេសជប៉ុន មិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ។
ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា យើងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងដាច់ខាត ចំពោះការពិតដែលថាភាគីជប៉ុន បានធ្វើការអត្ថាធិប្បាយខុសម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង ដែលបំភាន់ត្រូវ ទៅជាខុស ហើយធ្វើការចោទប្រកាន់មិនសមហេតុផលប្រឆាំងនឹងប្រទេសចិន៕