កំពុងបន្តនីតិវិធីលើក្រុមជនសង្ស័យ៣នាក់ ករណីលួចកាច់ផ្លាកលេខរថយន្ត!

(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា បានស្រាវជ្រាវចាប់ក្រុមជនសង្ស័យចំនួន៣នាក់ ពីបទលួចកាច់ផ្លាកលេខរថយន្ត ។
បន្ទាប់មានបណ្តឹងពីប្រជាពលរដ្ឋ ហើយផ្នែកជំនាញកំពុងបន្តនីតិវិធីផងដែរ។
ករណីនេះបានកើតឡើង នៅផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់/ខណ្ឌប្ញស្សីកែវ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ។

មន្ត្រីនគរបាខណ្ឌបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គៀង ចៅសំ អាយុ៣១ឆ្នាំ។
ឈ្មោះ សុខ វណ្ណ អាយុ៣៧ឆ្នាំ។
និងឈ្មោះ ឌីន ប៉ូលី អាយុ៣៩ឆ្នាំ។
ពួកគេនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-សោខ្សៀរ១ដើម-ដែកសំប៉ែតកែច្នៃចុងស្រួច៤ដើម-សរសៃលួសកែច្នៃ១ដើម និងផ្លាកលេខរថយន្ត២បន្ទះ ភ្នំពេញ 2AU2068 ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ និងត្រូវសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *