មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានពិភាក្សាអំពីបទឈប់បាញ់ នៅក្នុងតំបន់ Gaza Strip ជាមួយប្រធានចារកម្មអេហ្ស៊ីប លោក Abbas Kamel នៅក្នុងទូរស័ព្ទកាលពីថ្ងៃសៅរ៍ ។
-នេះបើយោងតាមក្រុមតស៊ូប៉ាឡេស្ទីន។
លោក Haniyeh បានទទួលការអំពាវនាវពីលោក Kamel ដើម្បីពិភាក្សាអំពី ដំណើរនៃការចរចា ដែលកំពុងបន្តក្នុងគោល បំណងឈានដល់បទឈប់បាញ់។
ប្រធានចារកម្មអេហ្ស៊ីប ក៏បានចូលរួមរំលែកទុក្ខដល់ លោក Haniyeh ចំពោះការស្លាប់របស់បងស្រីរបស់គាត់ និងសមាជិកគ្រួសារជាច្រើននាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Al-Shati នៅភាគខាងលិចទីក្រុង Gaza កាលពីសប្តាហ៍មុន។
កិច្ចចរចា ដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប រហូតមកដល់ពេលនេះ ។
មិនបានយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ អ្នកទោសរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ព្រោះការបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
អ៊ីស្រាអែលបានប្រឈមមុខ នឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៧.៨០០ នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៨៦.៨០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕