ចំនួនអ្នកស្លាប់ ដោយសារបាក់រលំអគារនៅប្រទេសអេហ្ស៊ីប បានកើនដល់១៤នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ បាក់រលំអគារកម្ពស់បីជាន់ នៅក្នុងខេត្តអាស្ស៊ូត(Assiut) ភាគខាងត្បូងប្រទេសអេហ្ស៊ីប បានកើនឡើងដល់១៤នាក់ ខណៈអ្នកស្រុកចំនួន៦នាក់ផ្សេងទៀត បានរងរបួស។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយខេត្ត Assiut បានឲ្យដឹងថា អគារនេះ ។
បានបាក់រលំនៅក្នុងស្រុក អ៊ីស អាស្ស៊ូត(East Assiut) កាលពីថ្ងៃចន្ទ ហើយក្រុមជួយសង្គ្រោះ បាននិងកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
អភិបាលខេត្ត Assiut លោក អ៊ីសាម សាអាត(Essam Saad) បានទៅដល់កន្លែងកើតហេតុ និងបានបញ្ជាឱ្យមានការសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ។
ដើម្បីធានាបាននូវជំនួយហិរញ្ញវត្ថុបន្ទាន់ដល់គ្រួសារជនរងគ្រោះ និងជំនួយចាំបាច់ទាំងអស់ដល់អ្នករងរបួស។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកអភិបាលខេត្ត បានស្នើឱ្យបង្កើតគណៈកម្មការវិស្វកម្មមួយ ដើម្បីពិនិត្យមើលអគារដែលបានបាក់រលំ និងអគារនៅជុំវិញនោះ ស្វែងរកមូលហេតុនៃការបាក់រលំ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាបានចំពោះសុវត្ថិភាពលំនៅឋានដែលនៅក្បែរអគារបាក់រលំ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ និយាយថា លំនៅឋាននៅជិតខាងត្រូវបានត្រួតពិនិត្យដើម្បីធានាសុវត្ថិភាព ហើយផ្ទះដែលរងការខូចខាតមួយចំនួនត្រូវបានឲ្យប្រជាជនជម្លៀសចេញ ខណៈវិធានការបន្ទាន់ ត្រូវបានធ្វើឡើង ដើម្បីការពារអាយុជីវិតប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *