ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កជាទឹកជំនន់ និងបំណាក់ដីនៅភាគខាងជើង និងភាគឦសានរបស់ប្រទេសឥណ្ឌា ។
ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១នាក់ និងប៉ះពាល់ដល់មនុស្ស រាប់ពាន់នាក់។
ព្រឹត្តិបត្រផ្លូវការមួយបាននិយាយថា នៅក្នុងរដ្ឋ ឧតា ប្រទេស (Uttar Pradesh) មានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌា ។
ដែលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយបណ្ដាលឲ្យមនុស្ស៩នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងទឹកភ្លៀងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍ពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋអាសាម(Assam)ភាគឦសានដែលត្រូវបានវាយប្រហារដោយរលកទីពីរនៃទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៦ ខែមិថុនា ។
ប៉ះពាល់ដល់មនុស្សជាង៦០ម៉ឺននាក់ នៅក្នុងស្រុកចំនួន១៩ និងមនុស្សជាង ៨ពាន់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន។
ចំណែកនៅក្នុងទីក្រុង ជីតាហ្គុង (Chittagong)របស់ប្រទេសបង់ក្លាដែសវិញ ក្រុមអាជ្ញាធរបានប្រើឧបករណ៍បំពងសំឡេងនៅក្នុងតំបន់ភាគអាគ្នេយ៍នៃទីក្រុងនេះ ។
ដើម្បីជូនដំណឹងដល់អ្នកស្រុកអំពីហានិភ័យខ្ពស់នៃគ្រោះបំណាក់ដី ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំង និងផ្តល់ជំនួយក្នុងការជម្លៀសចេញពីផ្ទះ៕