អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក(IOM) បាននិយាយកាលពីថ្ងៃពុធថា៖ មនុស្សជាង 200,000 នឹងត្រូវបានរងផលប៉ះពាល់ដោយព្យុះ Hurricane Beryl ដែលកំពុងបោកបក់ កាត់ភាគអាគ្នេយ៍ការ៉ាប៊ីន។
ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនរួមជាមួយដៃគូ កំពុងធ្វើការវាយតម្លៃលើតម្រូវការបន្ទាន់ នៃផលប៉ះពាល់ទាំងនោះ។
ព្យុះសង្ឃរា Beryl បានបោកបក់នៅភាគអាគ្នេយ៍ការ៉ាប៊ីន ជាព្យុះប្រភេទទី 4 ដ៏មានអានុភាព ដែលបន្ទាប់មកបានឆ្លងកាត់កោះដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសហ្សាម៉ាអ៊ីក ព្យុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់។
យោងតាមអង្គការឧតុនិយមពិភពលោក ព្យុះនេះបានចុះខ្សោយដល់ប្រភេទទី៤៕