Hezbollah និយាយថា មេទ័ពកំពូលម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើភាគខាងត្បូងប្រទេសលីបង់។
គួរម្លឹកថាៈ មន្ត្រីជាន់ខ្ពស់ទីបីក្នុងក្រុមដែលត្រូវបានសម្លាប់ ក្នុងរយៈពេលជិតប្រាំបួនខែ នៃការប្រយុទ្ធគ្នាឆ្លងព្រំដែន ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការកើនឡើងក្នុងតំបន់។
ក្រុមប្រដាប់អាវុធលីបង់ កាលពីថ្ងៃពុធ បាននិយាយថា Muhammad Nimah Nasser ដែលត្រូវបានគេស្គាល់ថា “Hajj Abu Naameh” ត្រូវបានសម្លាប់។ ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ក្រោយមកបាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែត katyusha ចំនួន 100 គ្រាប់សំដៅលើទីតាំងយោធាអ៊ីស្រាអែល។
ការប្រកាសពីការស្លាប់របស់ Nasser នៅលើ Telegram របស់ក្រុមនេះមិនបានផ្តល់នូវទីតាំងនោះទេ ប៉ុន្តែប្រភពមួយបានប្រាប់ Al Jazeera ថា មេបញ្ជាការម្នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Hosh ក្នុងទីក្រុង Tire ភាគខាងត្បូងប្រទេសលីបង់។
ក្នុងនោះ ប្រភពស្និទ្ធនឹងក្រុមនេះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា Nasser ត្រូវបានគេសម្លាប់ក្នុងការវាយប្រហារក្រុង Tyre។
ប្រភពបាននិយាយថា Nasser មានឋានៈស្មើលោក Taleb Abdallah ដែលជាមេបញ្ជាការកំពូលម្នាក់ទៀតដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមិថុនា។
នៅពេលនោះ Abdallah គឺជាមន្ត្រីយោធាជាន់ខ្ពស់ Hezbollah ដែលត្រូវបានសម្លាប់ចាប់តាំងពីក្រុមនេះបានចាប់ផ្តើមប្រយុទ្ធជាមួយអ៊ីស្រាអែលនៅថ្ងៃទី 8 ខែតុលា ក្នុងការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។ បន្ទាប់ពីការសម្លាប់ Abdallah ហេសបូឡាហ៍បានបាញ់រ៉ុក្កែតដ៏ធំបំផុតមួយរបស់ខ្លួនលើភាគខាងជើងអ៊ីស្រាអែល៕