ប៉ូលិសអ៊ីស្រាអែល ប៉ះទង្គិចជាមួយក្រុមអ្នកលំនៅជនជាតិអ៊ីស្រាអែល ក្នុងតំបន់West Bank ។
ខណៈដែលប៉ូលិសព្យាយាម ឈូសឆាយប៉ុស្តិ៍យាមខុសច្បាប់ មួយកន្លែង កាលពីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។
វីដេអូដែល Reuters ទទួលបានគឺបង្ហាញអំពីអេស្កាវេទ័រ របស់ប៉ូលិស កំពុងគាស់កាយសំណង់បណ្តោះអាសន្ន នៅប៉ុស្តិ៍យាមខាងលើ ។
ហើយក្រុមអ្នកតាំងលំនៅ នាំគ្នាអង្គុយលើផ្លូវតូចមួយដើម្បីបិទផ្លូវប៉ូលិសមិនឱ្យចូល ប៉ុន្តែមន្រ្តីប៉ូលិសអូសពួកគេចេញពីផ្លូវ។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរអ៊ីស្រាអែល អំពីប្រតិបត្តិការនោះទេ។
គួរបញ្ជាក់ថា ប៉ុស្តិ៍យាមខាងលើ ដែលស្ថិតនៅតំបន់ជនបទ គឺខុសច្បាប់ នៅក្រោមច្បាប់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ។ កន្លងមក ប៉ូលិសអ៊ីស្រាអែលធ្លាប់ប្រើវិធានការបែបនេះ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់ក្រុមអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ ក្នុង West Bank ។
ប៉ុន្តែក្រុមជនជាតិប៉ាឡេស្ទីន និយាយថា មានករណីជាច្រើនផ្សេងទៀត ។
ដែលប៉ូលិសអ៊ីស្រាអែល មិនបានអនុវត្តច្បាប់ត្រឹមត្រូវឡើយ ជាពិសេសគិតចាប់តាំងពីសង្រ្គាមហ្គាហ្សាបានផ្ទុះឡើង៕