Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤នាក់ទៀត!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី២នាក់ ។
នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មកលើផ្ទះចំនួន២នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។

មន្ទីរពេទ្យ Al-Awda ក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាល Gaza បានបញ្ជាក់ថា ពួកគេបានទទួល សាកសពបុគ្គលពីរនាក់ និងរបួសជាច្រើននាក់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស ទៅលើផ្ទះរបស់គ្រួសារ Al-Sarraj ក្នុងជំរុំ Nuseirat”។

ដោយឡែក ទីភ្នាក់ងារការពារជនស៊ីវិល Gaza ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានរកឃើញសាកសពស្ត្រី២នាក់ និងបានដឹកអ្នករបួសជាច្រើននាក់ចេញពីគំនរបាក់បែក នៃផ្ទះ Al-Bardawil ដែលត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល នៅក្នុងសង្កាត់ Al-Daraj ។

អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន។

ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង 38,000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 87,000 នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *