ព័រទុយហ្គាល់​ បានចាញ់​បារាំង ដោយ​បាល់​ប៉េណាល់ទី​ Euro 2024!

ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ Euro 2024 នៅទីក្រុង Hamburg បានបញ្ចប់ដោយមិនមានគ្រាប់បាល់បញ្ចូលទី ។
ខណៈបារាំងបានឈាន ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបានឈ្នះការស៊ុតបាល់ បញ្ចូលទី 5-3 លើព័រទុយហ្គាល់។

ការបរាជ័យ របស់ព័រទុយហ្គាល់ពិតជាឈឺចាប់ណាស់ ជាពិសេសសម្រាប់ Ronaldo ។
ដោយបានលេងក្នុងការប្រកួតជើងឯកអឺរ៉ុប លើកទីប្រាំមួយ និងចុងក្រោយរបស់គាត់ ហើយ Pepe ដែលឥឡូវនេះ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។

បារាំងនឹងត្រៀមជើង សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយអេស្ប៉ាញទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *