ក្រសួងសុខាភិបាលក្នុងតំបន់ប៉ាឡេស្ទីនឡោមព័ទ្ធ បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនឡើងដល់ ១៥.៥២៣ នាក់ចាប់តាំងពីជម្លោះចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា”ចំនួននៃការឈ្លានពានរបស់អ៊ីស្រាអែល នៅលើតំបន់ Gaza Strip បានឈានដល់ 15,523 ទុក្ករបុគ្គល” ចាប់តាំងពីថ្ងៃទី 7 ខែតុលាមក។
លោក Al-Qedra បានបន្ថែមថា ចំនួនអ្នករងរបួសក្នុងអំឡុងពេលដូចគ្នានេះ បានកើនឡើងដល់ 41,316នាក់។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 509 នាក់ត្រូវបានសម្លាប់ និង 1,316 នាក់បានរងរបួសចាប់តាំងពីថ្ងៃសុក្រនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។
អ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាស និងដីដោយឥតឈប់ឈរលើតំបន់ Gaza Strip បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុម Hamas ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។
ចំនួនអ្នកស្លាប់ជាផ្លូវការរបស់អ៊ីស្រាអែលមានដល់ទៅ ១.២០០នាក់៕