ក្រុមមន្ត្រីបានបញ្ជាក់ ក្នុងចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅប្រទេសបង់ក្លាដែស បានកើនឡើងដល់៨នាក់ហើយ។
ក្នុងនោះ មនុស្សជាង២លាននាក់ ក៏បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងខ្ពស់។
ប្រជាជាតិអាស៊ីខាងត្បូង ដែលមានប្រជាជនចំនួន១៧០លាននាក់មួយនេះ ត្រូវបានហ៊ុព័ទ្ធខ្វាត់ខ្វែង។
ដោយទន្លេរាប់រយ បានឃើញទឹកជំនន់ញឹកញាប់ ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
បម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកក នៅខាងលើជួរភ្នំហិមាល័យ។
ស្នងការនគរបាលទីក្រុងជនបទភាគខាងជើង លោក សាប៊ូច រ៉ាណា (Sabuj Rana) បានប្រាប់សារព័ត៌មាន AFP ថា ក្មេងប្រុសជំទង់ពីរនាក់បានស្លាប់នៅពេលទូកមួយបានក្រឡាប់លិចក្នុងទីក្រុង សាចាឌួ (Shahjadur)៕